ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ០៣នាក់ករណីលួចទ្រព្យសម្បត្តិអ្នកដទៃ

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានអោយដឹងនៅរសៀលថ្ងៃ០៨ ខែមិថុនា ឆ្នាំ២០២៣នេះថា  ក្រោយពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋរងគ្រោះលោកបានដឹកនាំកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយចំនួន០៣នាក់។

    លោកអធិការនគរបាលក្រុងបាត់ដំបង បានអោយដឹងបន្តទៀតថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ សំបូរ ថាវីរៈ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ពាក់ព័ន្ធករណីអំពើលួចទ្រព្យសម្បត្តិរបស់ខ្លួន។

   ដោយឡែកក្រុមជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះញ៉ែម ប៊ុនធឿន ហៅ ហេីម ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង, ២-ឈ្មោះថោង សុភ័ក្រ ហៅកែវ  ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង, ៣-ឈ្មោះ សេត ឆៃហ្វុង ហៅជ្រូក ភេទប្រុស រស់នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។

សម្ភារដកហូតរួមមាន៖

-ដែកទីបមូលចំនួន១០កំណាត់  

-ដែកជេីងតម្រង់ចំនួន១០ដេីម 

-ដែកក្រចាប់ពុម្ព ចំនួន០១ 

-ពូថៅ ចំនួន ០១  

-ញញួរ ចំនួន ០១ (ជារបស់ជនរងគ្រោះ)

-រទេះដែក ចំនួន ០១ 

-ម៉ូតូវីវ៉ា ពណ៌ក្រហម១គ្រឿង ។ 

    ក្រោយពីឃាត់ខ្លួននិងដកហូតបាន សម្ភារខាងលើរួចមក ពេលនេះសមត្ថកិច្ចបានប្រគល់ជូនម្ចាស់វិញ ចំណែកជនសង័្សយត្រូវកសាងសំណុំរឿងអនុវត្តតាមផ្លូវច្បាប់៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖