ព័ត៌មានទាន់ហេតុការណ៍៖

បក្សពួកក្រុម ជា សារ៉ន ម្នាក់ទៀតត្រូវបានចាប់ខ្លួនបញ្ជូនទៅពន្ធនាគារ

ចែករំលែក៖

ភ្នំពេញ ៖ ជនត្រូវចោទឈ្មោះ នាក់ គា ភេទប្រុស កើតឆ្នាំ១៩៨៤ ជនជាតិខ្មែរ កម្រិតវប្បធម៌ថ្នាក់ទី១២ មុខរបរបុគ្គលិក ក្រុមហ៊ុន ជា សារ៉ន មានទីកន្លែងកំណើតភូមិព្រៃក្រាំងខាងជើង ឃុំមានរិទ្ធិ ស្រុកដងទង់ ខេត្តកំពត និងទីលំនៅបច្ចុប្បន្ន ភូមិបឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត មានប្រពន្ធឈ្មោះ ស៊ិប រ៉ានី មានកូន០៣នាក់ ឪពុកឈ្មោះ នាក់ មេង “រ” ម្តាយឈ្មោះ គាត ពៅ “រ” ជានីតិជន ប្រវត្តិនៃការផ្តន្ទាទោស ដោយតុលាការ គ្មាន។ ត្រូវបាន លោក ភាព សុភា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត ដីកាបង្គាប់ឱ្យឃុំខ្លួន។ 

ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទឆបោកមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិបឹងនិមល និងភូមិត្រពាំងបី ស្រុកឈូក ខេត្តកំពត និងភូមិព្រៃវែង ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត ចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន បទល្មើសមានចែង និងបញ្ញត្តឲ្យផ្តន្ទាទោសតាមមាត្រា៣៧៧, មាត្រា៣៨០ នៃក្រម ព្រហ្មទណ្ឌ។

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត បង្គាប់

១- ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ នាក់ គា ភេទប្រុស កើតឆ្នាំ១៩៨៤ ជនជាតិខ្មែរ ដែលមានសាវតារជាតិខាងលើ ទៅពន្ធនាគារខេត្តកំពត ដោយ អនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។

២ – ប្រធានពន្ធនាគារខេត្តកំពតទទួលនិងឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។ 

៣- ឲ្យគ្រប់ភ្នាក់ងារ នៃកងកម្លាំងសាធារណៈទាំងអស់សហការអនុវត្តឲ្យបានល្អ នៅពេលដីការនេះត្រូវ បានបង្ហាញក្នុងករណីចាំបាច់ ៕

ដោយ ៖ សិលា


ចែករំលែក៖