ព័ត៌មានទាន់ហេតុការណ៍៖

Breaking news ៖ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បញ្ចេញកម្លាំងទ័ព៥០០នាក់ និងអាវុធ២០០ដើម ទៅកាន់ព្រំដែនជាប់វៀតណាម ត្រៀមបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក ហោះចូលទឹកដីកម្ពុជា តាមបទបញ្ជា នាយករដ្ឋមន្ត្រី !

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ មេឃកំពុងភ្លៀង ក្រោយបទបញ្ជាសម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃកម្ពុជា នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង បញ្ចេញកម្លាំងទ័ព៥០០នាក់ និងអាវុធ២០០ដើម ទៅកាន់ព្រំដែនជាប់វៀតណាម ត្រៀមបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក ហោះចូលទឹកដីកម្ពុជា ដើម្បីអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា   

 នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានបញ្ចេញកម្លាំងទ័ពចំនួន៥០០នាក់ រួមជាមួយអាវុធ២០០ដើម ទៅកាន់តំបន់ព្រំដែនក្នុងខេត្តរតនគិរី ជាប់ព្រំដែនវៀតណាម ដើម្បីបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក ដែលហោះចូលមកទឹកដីនៃប្រទេសកម្ពុជា។

 សូមជម្រាបជូនថា : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជានាយឧត្តមសេនីយ៍ផ្កាយមាស៥ ផុតលេខ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានចេញបទបញ្ជាឲ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែល បានហោះចូលទឹកដីកម្ពុជា ។ ដោយសម្តេចផ្ញើសារជាសម្លេងតាមប្រព័ន្ធ Telegram ផ្លូវការរបស់សម្តេចថា : ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តម វង្ស ពិសេន , អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាឯកឧត្តមនាយឧត្តមសេនីយ៍  ហ៊ីង ប៊ុនហៀង មេបញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងកម្លាំងប្រដាប់អាវុធដែលឈរជើង នៅក្នុងភូមិសាស្ត្រនៃខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ ព្រមទាំងអាជ្ញាធរនៅទីនោះ ។ 

សម្ដេចមានប្រសាសន៍ទៀតថា : បន្ទាប់ពីមានសភាពការណ៍វាយប្រហារថា , ដោយរបៀបភេរវកម្ម នៅក្នុងទឹកដីវៀតណាម ប្រមាណជា 2 អាទិត្យមុននេះ !  យើងបានសហការជាមួយភាគីវៀតណាម ដើម្បីទប់ស្កាត់ពួកបាក់ទ័ពរត់ ឆ្លងចូលមកក្នុងទឹកដីកម្ពុជា របស់យើង។

យើងសហការបានល្អជាមួយនឹងភាគីវៀតណាម ដើម្បីគ្រប់គ្រងនូវសហភាពការណ៍ទាំងនេះ នាំមកនូវស្ថេរភាពសម្រាប់ទាំងកម្ពុជាផង ទាំងខាងវៀតណាមផង ។ សម្ដេចបន្តថា , អ្វីដែលជាបញ្ហានោះ គឺ ដ្រោន ជាច្រើនគ្រឿង បានហោះចូលទឹកដីកម្ពុជាយើង ជាបន្តបន្ទាប់ នៅក្នុងតំបន់នៃខេត្តរតនគិរី ។ យើងបានសួរទៅបញ្ជាក់ខាងភាគីវៀតណាម ភាគីវៀតណាមបានបដិសេធថាមិនមែនជាដ្រោនរបស់ខ្លួននោះទេ ។ ដូច្នេះការវាយតម្លៃជាបន្តបន្ទាប់ រហូតមកដល់ថ្ងៃនេះ ! ខ្ញុំប៉ាន់ស្មានថា ដ្រោន មានចំនួនដ៏ច្រើននេះ គឺជា ដ្រោន  ពួកបច្ចាមិត្ត ដែលបានធ្វើសកម្មភាពវាយប្រហារទៅលើទឹកដីវៀតណាម។ ឥឡូវមានសញ្ញាថា , មួយចំនួនកំពុងបាក់ទ័ពរត់ចូលក្នុងទឹកដីកម្ពុជា ។ ក្នុងសភាពការណ៍បែបនេះ ខ្ញុំចេញបទបញ្ជា ឱ្យសម្ដេចពិជ័យសេនា ទៀ បាញ់ ឱ្យ ឯកឧត្តម វង្ស ពិសេន ឱ្យឯកឧត្តម ហ៊ីង ប៊ុនហៀង បញ្ចេញនូវអាវុធសម្រាប់បាញ់យន្តហោះ ទៅកាន់ទីកន្លែងដែល ដ្រោន ហោះចូល យើងត្រូវប្រើអាវុធដ៏ទំនើបរបស់យើង ដើម្បីបាញ់ទម្លាក់ដ្រោន ណាក៏ដោយ ដែលហោះចូលក្នុងទឹកដីកម្ពុជា ។ 

សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាដាច់ណាត់ថា , សូមបញ្ចេញកម្លាំងឲ្យបានឆាប់ ទាំងកម្លាំង និងអាវុធដែលនៅនឹងបញ្ជាការដ្ឋានអង្គរក្ស និងកម្លាំង និងអាវុធ ដែលនៅអង្គភាពប្រឆាំងភេវកម្ម ដែលអាវុធនោះ គឺជាប្រភេទអាវុធទំនើបរបស់យើង ដែលមានសមត្ថភាពបាញ់ ទម្លាក់យន្តហោះ ហើយក៏មានសមត្ថភាពបាញ់ ដ្រោន ។ សូមបញ្ចេញកម្លាំងជាបន្ទាន់ ដើម្បីអនុវត្ត នូវវិធានការចាំបាច់។ 

សម្ដេចបន្តថា, ដើម្បីការពារការឈ្លានពាន ការស៊ើបការណ៍ណាមួយពី សំណាក់ ដ្រោន ដែលយើង មិនដឹងពីប្រភពថាវាមកពីខាងណា ! អញ្ចឹងវិធីតែមួយគត់គឺបាញ់ទម្លាក់ ដ្រោន នេះតែម្ដង ។ សូមចេញបញ្ជាដាច់ណាត់ បញ្ជូនកម្លាំងឡើង ជាបន្ទាន់ អាវុធយ៉ាងហោចណាស់ក៏មាន 100 គ្រាប់ 100 ដើម ដើម្បីបាញ់ទម្លាក់ ដ្រោន នេះ ! យកទៅឲ្យច្រើនគ្រឿង រួចបាញ់ផ្គុំ ដើម្បីទម្លាក់ ដ្រោន ហើយដើម្បីដឹងច្បាស់ថា តើជា ដ្រោន របស់អ្នកណាពិតប្រាកដ។ ការហោះហើរចូលទឹកដីកម្ពុជា ដើម្បីស៊ើបការណ៍ ហើយធ្វើនៅក្នុងពេលយប់ គឺមិនមែនជារឿងធម្មតាមនោះឡើយ ។ ដូច្នេះសូមឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការ អង្គរក្ស ដែលគ្រប់គ្រងអាវុធនេះ រួមបញ្ចេញអាវុធនិងកម្លាំង ទៅជាមួយបន្ថែមទៅដោយកម្លាំង ប្រឆាំងភេវកម្មផងដែរ។ រឿងយើងរៀបចំច្រើនក្រុម ច្រើនទីកន្លែង ដើម្បីពង្រាយ និងបាញ់ទម្លាក់ ដ្រោន នេះ ឱ្យខានតែបាន ។

៊សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាបន្ថែមភ្លាមៗដោយមានប្រសាសន៍ថា , អម្បាញ់មិញ ! ខ្ញុំបានឱ្យកម្លាំង របស់នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង បញ្ចេញកម្លាំង 500 នាក់ ជាមួយនឹងអាវុធ 200 ដើម ដើម្បីពង្រាយគ្រប់ច្រកល្ហក សម្រាប់ការបាញ់ទម្លាក់ ដ្រោននេះ ។ ដូច្នេះបទបញ្ជានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ចាត់ការបន្ទាន់ បញ្ជូនកម្លាំងនេះ ឡើងភ្លាម សម្រាប់ ជាមួយកម្លាំង 500 នាក់ និងអាវុធយ៉ាងហោចបំផុតពីររយដើម បើត្រូវការបង្កើតថែមទៀត ត្រូវតែបន្ថែម ។

សម្ដេចបញ្ជាថា យើងគ្មានការអត់ឱន អ្នកណាក៏ដោយឲ្យតែបំពានអធិបតេយ្យរបស់កម្ពុជា ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖