ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការបើកការស៊ើបសួរឈ្មួញគ្រឿងញៀនជនជាតិវៀតណាម២ នាក់ ដើម្បីចោទប្រកាន់ជាផ្លូវការ

ចែករំលែក៖

ភ្នំពេញ ៖ លោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានបើការស៊ើបសួរលើឈ្មួញគ្រឿងញៀនជន ជាតិវៀតណាម២ នាក់ ពាក់ពន្ធករណីជួញដូរ និងរក្សាទុក ដោយ ខុសច្បាប់នូវសារធាតុញៀនប្រមាណជាង៧ គីឡូក្រាម ដើម្បីធ្វើ ការចោទប្រកាន់ជាផ្លូវការ មុនដាក់ជូនទៅខាងចៅក្រមសម្រេចឃុំ ខ្លួនជនសង្ស័យដាក់ពន្ធគារជាបណ្តោះអាសន្ន ។ 

សូមជម្រាបថា កម្លាំងសមត្តកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកការបង្ក្រាបករណីជួញដូរគ្រឿងញៀន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនជាតិវៀតណាមចំនួន២ នាក់ និងចាប់យកថ្នាំញៀនជាង៧ គីឡូក្រាម ។ 

ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គ ស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់ ពីឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០ ២៣ កម្លាំងជំនាញ (ក១០) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿង ញៀន ដឹកនាំដោយឧត្តមសេនីយ៍ត្រី យឹម សែនឧត្តម្ភ លោកវរសេនីយ៍ ឯក ញ៉ុង រស់ប្រាថ្នា នាយករងមន្ទីរ​ប្រឆាំង​គ្រឿងញៀនសហការជាមួយនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួ លពីលោក អុំ សុភ័ក្រ ព្រះរាជអជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងបង្ក្រាបបទល្មើសរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន២គោលដៅផ្សេង គ្នា ។ 

គោលដៅទី១.បានធ្វើឡើងនៅក្នុងភូមិសាស្រ្ត បុរី បឹងឈូក សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ​។

គោលដៅទី២.គឺនៅក្នុងបុរីមួយកន្លែងទៀត ស្ថិតភូមិបឹងឈូក សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែរ ។ ការបង្ក្រាបទាំង២ទីតាំងខាងលើនេះ សមត្ថកិច្ចបានចាប់យកវត្ថុតាង ៖

.សារធាតុញៀនប្រភេទ មេតំហ្វេតាមីន ៧៩០.៩៣ ក្រាម

.សារធាតុញៀនប្រភេទ MDMA ៣២១៥.០៥ ក្រាម 

.សារធាតុញៀនប្រភេទ ហេរ៉ូអីន ៣៦៤០ ក្រាម 

.សរុបសារធាតុញៀនទាំងអស់មានទម្ងន់៧ គីឡូ និង៦៤៥ ក្រាម ។ ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម២ នាក់ ម្នាក់ឈ្មោះ ង្វៀង ទៀងមិញ និងម្នាក់ឈ្មោះ ង្វៀង វ៉ាន់ណឹង៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖