ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកនូវចំណុចសំខាន់ ចំនួន១០ដូចខាងក្រោម :
១- នៅក្នុងសង្គមប្រជាធិបតេយ្យកាលណាបក្សកាន់អំណាចនិយាយស្តាំ = បក្សប្រឆាំងនិយាយឆ្វេង ជារឿងធម្មតា?
២- ដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតកាន់តែរលូនទៅមុខស្របតាមកម្មវិធីនិងប្រតិទិនការងាររបស់ គ.ជ.ប = តែទោះជាយ៉ាងណាក៏បក្សប្រឆាំងនិងមជ្ឍដ្ឋានប្រឆាំងនៅតែមានមតិជំទាស់ដែល នេះគឺជាការឆ្លុះបញ្ចាំងថាកម្ពុជាកំពុងដើរលើគន្លងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស. ។
៣- ក្នុងលទ្ធិប្រជាធិបតេយ្យតែងតែមានទស្សនៈផ្ទុយនិងជំទាស់ = បើគ្មានមតិផ្ទុយនិងជំទាស់ទេ គេមិនហៅថាប្រធិបតេយ្យសេរីទេ?
៤- ការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន = ទោះបីមានមតិប្រឆាំងក៏អង្ករបានក្លាយជាបាយរួចហើយ?
៥- ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតគឺដើម្បីលើកគុណតម្លៃលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិពលរដ្ឋ = តាមរយៈការប្រើសិទ្ធិសេរីភាពនិងមានការទទួលខុសត្រូវ។
៦- ឃើញតែយួនជិះម៉ូតូចូលមកស្រុកខ្មែរកុំចេះតែថាស្មានៗ = ប្រជាជននៅតាមព្រំដែនអាចឆ្លងចុះឡើងទៅវិញទៅមកក្នុងការរកស៊ីរយៈពេលខ្លី។
៧- ក្រុមចោរបានចោទរដ្ឋសភាកម្ពុជាថាជាចោរ = មិនខុសអីនឹងចោរស្រែកថាចោរទេ តាមពិតអ្នកស្រែកនោះជាចោរពិត?
៨- បើសម្តេចតេជោគំរាមកំហែងខ្មែរនៅក្រៅប្រទេស = មិនមែនបងប្អូនសុខចិត្តជិះយន្តហោះ ទៅស្រុកខ្មែរដើម្បីឲ្យសម្តេចគំរាមកំហែងទេតាមពិតបងប្អូនទៅរួបរួមជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីការពារសន្តិភាពនិងអភិវឌ្ឍន៍ប្រទេស?
៩- ពួកមេដឹកនាំវិទ្យុប្រតិកិរិយាសមនឹងត្រូវប្រជាជនកម្ពុជាជេរប្រមាថ = ដោយសារតែលក់ក្បាលបម្រើបរទេសដោយមើលងាយជាតិសាសន៍ឯង។
១០- វិទ្យុប្រតិកិរិយាមានជំនាញខាងប្រឌិតរឿង ជេរប្រមាថនិងផ្សាយព័ត៌មានក្លែងក្លាយបំភានមតិជាតិនិងអន្តរជាតិ = ទាំងនេះគឺជាក្រមសីលធម៌និងវិជ្ជាជីវៈរបស់ពួកវា ៕
ដោយ ៖ សហការី