ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៧នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២១ករណីទូទាំងប្រទេសថ្ងៃទី២៧ មិថុនានេះ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ៦៧នាក់ (ស្រី ៦នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២១ករណី ទូទាំងប្រទេសនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ។

ក្នុងចំណោមជនសង្ស័យចំនួន ៦៧នាក់ រួមមាន៖ ជួញដូរ ៤ករណី ឃាត់ ៧នាក់ (ស្រី ២នាក់)។​ ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ១៨នាក់ (ស្រី ១នាក់)។​ និងប្រើប្រាស់ ១៣ករណី ឃាត់ ៤២នាក់ (ស្រី ៣នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៧ ខែមិថុនា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៨៩៦,៧៥ក្រាម និង៤កញ្ចប់តូច។​ អុិចស្តាសុី (mdma) ស្មេីនិង​ ៣២១៥,៩៥ក្រាម។​ ហេរ៉ូអុីន (Heroine) ស្មេីនិង​  ៣៦៤០,០ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ៨អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ២អង្គភាព​មានដូចខាងក្រោម​៖

*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ១៩នាក់ ស្រី ១នាក់ ចាប់យក Ice ៧៩០,៩៣ក្រាម, MDMA ៣២១៥,០៥ក្រាម និង Heroine ៣៦៤០,០ក្រាម។

*២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់។

*៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់។

*៤ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ៤,១១ក្រាម និង១កញ្ចប់តូច។

*៥ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៨៧ក្រាម។

*៦ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

*៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៤នាក់ ស្រី ២នាក់។

*៨ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៣កញ្ចប់តូច និង MDMA ០,៩០ក្រាម។

ដោយឡែក​កងរាជអាវុធហត្ថ ៖ ២អង្គភាព

*១ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៩៣,៩២ក្រាម។

*២ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១៥នាក់ ស្រី ១នាក់ ចាប់យក Ice ៦,៦៩ក្រាម ៕

ដោយ​៖ សហការី​


ចែករំលែក៖