ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យបានម្នាក់ក្នុងចំណោមបក្ខពួក២នាក់ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានដេញតាមឃាត់ខ្លួន ជនសង្ស័យបានម្នាក់ក្នុងចំណោមបក្ខពួក២នាក់បន្ទាប់ពីធ្វើសកម្មភាព (ឆក់ទូរស័ព្ទដៃ)បានសម្រេច តែរត់មិនរួច។ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង០៩និង១៥នាទីយប់ ថ្ងៃទី២៧ ខែមិថុនា​ ឆ្នាំ២០២៣នៅចំណុចផ្លូវលេខ៣១០ កែងផ្លូវលេខ៥១ ក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    ប្រភពព័ត៌មានពីប្រជាពលរដ្នបានអោយដឹងថា កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានដេញតាមឃាត់ខ្លួនជនសង្ស័យបានម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ដែលជិះម៉ូតូឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1Y-1073 ឌុបគ្នា ធ្វេីសកម្មភាពឆក់យកទូរស័ព្ទដៃពីបុរសម្នាក់កំពុងដេីរបានសម្រេច ហេីយជិះរត់គេចខ្លួន ទេីបកម្លាំងប្រទះឃេីញជាក់ស្ដែង​បានប្រដេញតាមរហូតដល់ចំណុចមុខផ្ទះម៉ាស្សាកោសជប់មួយកន្លែង លេីផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ទេីបធ្វេីការឃាត់ជនសង្ស័យបានម្នាក់(ជាអ្នកបេីកម៉ូតូ) ចំណែកឯជនដល់ជាអ្នកឆក់បានរត់ចុះទៅតាមច្រកឌឿងហែមមាត់ទន្លេ​ ហេីយបោះមួកចោលគេចខ្លួនបាត់ ដោយកម្លាំងក៏បានឡោមព័ទ្ធរុករកដែរ​ តែរកមិនឃេីញទេ​ ។ 

     ក្រោយកេីតហេតុ ជនសង្ស័យត្រូវបានបញ្ជូនទៅធ្វេីការសាកសួរនៅ​ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីបន្តធ្វេីការតាមជំនាញ​ ៕ 

ដោយ ៖ ជីណា


ចែករំលែក៖