ព័ត៌មានទាន់ហេតុការណ៍៖

ដើមឈើមួយដើមបាក់សង្កត់ចំផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង

ចែករំលែក៖

ភ្នំពេញ៖ ដើមឈើមួយដើមយ៉ាងធំបានបាក់សង្កត់ធ្លាក់ចំផ្ទះប្រជាពលរដ្ឋចំនួន ៤ ខ្នង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃទី ២៨ខែមិថុនាឆ្នាំ២០២៣ នៅចំណុច ផ្លូវលេខ១៦៣ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។

    បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ដើមឈើមួយដើមដែលបាក់សង្កត់មកលើផ្ទះប្រជាពលរដ្ឋចំនួន ៤ ខ្នងនេះដំបូងគេឃើញហេតុការណ៍នេះមានខ្យល់កន្រ្តាក់លាយឡំនឹងភ្លៀងមួយមេយ៉ាងធំបណ្ដាលឱ្យដើមឈើខាងលើនេះបាក់ចំពាក់កណ្ដាលសង្កត់ធ្លាក់ចំផ្ទះ ៤ខ្នង ហើយបន្ទាប់មកសមត្ថកិច្ចកំពុងតែហៅរថយន្តមកកាត់ដើមឈើនេះចេញ៕

ដោយ ៖ ជីណា


ចែករំលែក៖