ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌដូនពេញចុះឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងដកហូតថ្នាំញៀន១៩កញ្ចប់។
ដោយមានការចង្អុលបង្ហាញពីលោកទៀង ចាន់សារ អធិការនគរបាលខណ្ឌដូនពេញ ទើបសមត្ថកិច្ចផ្នែកជំនាញខណ្ឌបានបើកការស្រាវជ្រាវឈានដល់ការបង្ក្រាបករណី ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់កាលពីម៉ោង៤រសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២ ស្ថិតនៅចំណុច ផ្ទះជួល ផ្លូវ៥១ភូមិ ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលឃាត់ខ្លួនរួមមាន ៖
១-ឈ្មោះ ពៅ សាវី ភេទ ស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នករត់តុ មានទីលំនៅមិនពិតប្រាកដ(ជួញដូរ)។
២-ឈ្មោះ ស៊ិន ប៉ូលី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះលេខ៧០ផ្លូវ១៧៤ភូមិ១១សង្កាត់ផ្សារថ្មីទី៣ ខណ្ឌ ដូនពេញ(ប្រើប្រាស់)។
៣-ឈ្មោះ អ៊ូច សុវង្ស ភេទប្រុសអាយុ៣៩ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវ១៣០សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌ ដូនពេញ(ប្រើប្រាស់)។
វត្ថុតាងត្រូវដកហូតរួមមាន:
១-ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១៩កញ្ចប់តូច(ដប់ប្រាំបួនកញ្ចប់តូច)។
២-ទូរសព្ទ័ដៃចំនួន០៣គ្រឿង
៣-កូនកាបូបពណ៌ត្នោតសំរាប់ដាក់គ្រឿងញៀនចំនួន០១
៤-កូនថង់សំរាប់ច្រកគ្រឿងញៀននិងឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមជាមួយវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ