ភ្នំពេញ ៖ ត្រីគល់រាំង (Catlocarpio siamensis) មច្ឆជាតិនិមិត្តរូបនៃព្រះរាថាណាមប្រកម្ពុថា ឈ្មោះជាភាសាជាតិ ត្រីកាហោ ឬ ត្រីក្បាលឡាន ឬត្រីគល់ រាំង ។ វាមានឈ្មោះវិទ្យាសាស្ត្រ ” Catlocarpio siamensis ” និង ឈ្មោះជាភាសាអង់គ្លេស ” Giant Mekong Barb” ។ វាជាប្រភេទត្រីមានទំហំធំជាងគ នៅកម្ពុជា ។ វាអាចមានទម្ងន់ពី ១៥០-៣០០ គីឡូក្រាម និង ប្រវែងដងខ្លួនពី ២-៣ ម៉ែត្រ ជាប្រភេទត្រីមាន ស្រកាធំៗគ្របដណ្តប់លើផ្ទៃដងខ្លួនទាំងមូល លើកលែងត ផ្នែកក្បាល និង ព្រួយប៉ុណ្ណោះ ។ ពណ៌សម្បុរលើដងខ្លួនទាំងមូល មើលឃើញថាមានពីរពណ៌ដាច់ដោយឡែកពីគ្នា ស្រកាដែល នៅលើខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ក្រម៉ៅថ្លា ។ ដោយឡែក ស្រុកាឋិតនៅក្រោមខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ប្រាក់ ។ ប្រភេទត្រីនេះ ត្រូវការពារដោយក្រឹត្យច្បាប់លេខ ៣៣ ក្រ.ច ស្តីពីការគ្រប់គ្រងវិស័យជលផលក្នុងជំពូក ២ មាត្រា ១៨ ។ បច្ចុប្បន្ននេះនាយកដ្ឋានជលផលបានណែនាំ និង លើកទឹកចិត្តដល់ស្ថានីយ៍ភ្ញាស់ និង បង្កាត់ពូជត្រីនានា ឱ្យធ្វើការសិក្សាស្រាវ ជ្រាវភ្ញាស់ និង បង្កាត់ប្រភេទពូជត្រីនេះ ដើម្បីលែងចូលក្នុងដែនទឹកធម្មជាតិ និង ធ្វើវារីវប្បកម្ម ។ ចាប់តាំងពីឆ្នាំ ២០០០ មក … នាយកដ្ឋានជលផលបានសហការជាមួយគម្រោងគ្រប់គ្រងនេសាទទឹកសាបកម្ពុជា បានធ្វើការលែងត្រីតល់រាំងដែល នេសាទបានដោយដាយ ដោយដាក់សញ្ញាសម្គាល់ ដើម្បីតាមដានចរាចរ និង ការលូតលាស់របស់វា។ ត្រីតល់រាំងជាប្រភេទ ត្រីទឹកសាបមានប្រភពនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ។ គេឃើញមានរស់នៅតាមដងទន្លេមេគង្គ ជាពិសេសសំបូរ ជាងគេនៅបឹងទន្លេសាប ។ រូបភាពប្រភេទត្រីនេះ ត្រូវបុព្វបុរសខ្មែរយើងឆ្លាក់ជារូបចម្លាក់ដាក់លើប្រាង្គប្រាសាទអង្គរវត្ត ។ គេនិយមយកស្រកាត្រីតល់រាំងមកធ្វើជាសីទាត់ក្នុងល្បែងប្រជាប្រិយខ្មែរយើង។ បើប្រៀបធៀបទៅនឹងប្រភេទត្រីក្នុងស្រុក ផ្សេងទៀត ត្រីតល់រាំងមានមាឌធំជាងគេនៅក្នុងប្រទេសកម្ពុជា ហើយស្ងួតពុំដេញចាប់ប្រភេទត្រីផ្សេងទៀតជាអាហារ ឡើយ ។ សាច់របស់វាមានរស់ជាតិឆ្ងាញ់ ប្រជាជននិយមចូលចិត្តបរិភោគ ។ បច្ចុប្បន្ននេះ យើងបាននិងកំពុងជំរុញដល់ ស្ថានីយ៍ភ្ញាស់បង្កាត់នានា ឱ្យព្យាយាមស្រាវជ្រាវភ្ញាស់ផលិតពូជត្រីនេះ ដើម្បីផ្សព្វផ្សាយឱ្យប្រជាកសិករយកទៅចិញ្ចឹម ព្រោះវាងាយស៊ីចំណីធម្មជាតិ ឆាប់ធំ និង អាចរក្សាពូជរបស់វាបាន ។ ទន្ទឹមនឹងនេះដែរ យើងបានបង្កើតតំបន់ការពារអន្លូង ត្រីជាច្រើននៅតាមទន្លេមេគង្គ ដើម្បីអភិរក្សពូជត្រីដ៏ជិតផុតពូជនេះ ។ វាជាប្រភេទត្រីមានប្រសិទ្ឋភាពសេដ្ឋកិច្ចខ្ពស់ សម្រាប់ការផ្សព្វផ្សាយឱ្យប្រជាកសិករចិញ្ចឹម ព្រោះវាងាយស៊ីចំណីធម្មជាតិ និង ឆាប់ធំ និង ជាប្រភេទជិតផុតពូជ ដែលអង្គការអភិរក្សពិភពលោក និង អង្គការក្រៅរដ្ឋាភិបាលនានា កំពុងមានចំណាប់អារម្មណ៏ជួយផ្ដល់ជំនួយការពារថែរក្សា ប្រភេទត្រីនេះឱ្យខាងតែបាន ៕
ដោយ ៖ សិលា