ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ លោកតា លោកយាយ អ៊ំ ពូមីងបានបង្ហាញអារម្មណ៍សប្បាយរីករាយ នៅពេលដែលសាច់ញាតិ កូន ចៅ សមាជិកក្រុមគ្រួសាររបស់គាត់មានការងារធ្វើគ្រប់ៗគ្នា

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ព្រឹកនេះ លោកតា លោកយាយ អ៊ំ ពូមីង ដែលជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅឃុំធម្មតាអរ និងឃុំកាហែង នៃស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សរុបប្រមាណជាង ៨០០ នាក់ បានបង្ហាញអារម្មណ៍សប្បាយរីករាយ នៅពេលដែលសាច់ញាតិ កូន ចៅ សមាជិកក្រុមគ្រួសាររបស់គាត់មានការងារធ្វើគ្រប់ៗគ្នា ជាពិសេសនៅតាមរោងចក្រនានា ដែលមានទីតាំងក្នុងខេត្តកំពង់ស្ពឺរបស់យើងផ្ទាល់។ នេះជាប្រសាសន៍ លើកឡើងពីលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ នៅក្នុង [ពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងឃុំធម្មតាអរ និងឃុំកាហែង នៃស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣]។ 

លោកថ្លែងថា : ការណ៍នេះ បានបង្ហាញពីឱកាសក្រោមម្លប់នៃសុខសន្តិភាព ដោយផ្តល់លទ្ធភាព និងបង្កឲ្យមាននូវលំហូរនៃការវិនិយោគនៅកម្ពុជា ដែលជាមូលដ្ឋានឲ្យប្រជាពលរដ្ឋអាចបង្កើនចំណូលចូលក្រុមគ្រួសារ និងធានាជីវភាពរស់នៅប្រចាំថ្ងៃ។ ពិតណាស់ ប្រជាជនកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍គ្រប់គ្នា ក្រោមការយកចិត្តទុកដាក់ជាអាទិភាពពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា ក្រុមការងារចុះជួយនៅមូលដ្ឋាន ក៏ដូចជាអ្នកតំណាងរាស្ត្រគ្រប់ៗរូប។ 

លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ ក៏សូមលោកតា លោកយាយ ពុក ម៉ែ អ៊ំ ពូមីង បងប្អូនអញ្ចើញទៅបោះឆ្នោត ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នាជូនគណបក្សប្រជាជនកម្ពុជា ដើម្បីអនុញ្ញាតឱ្យគណបក្សប្រជាជនកម្ពុជា បន្តធានានូវអ្វីៗដែល ប្រជាពលរដ្ឋ បាន និងកំពុងមាន ព្រមទាំងធានាអនាគតដែលកាន់តែល្អប្រសើរដល់កូនចៅជំនាន់ក្រោយៗ ៕

ដោយ ៖ សហការី


ចែករំលែក៖