ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់អំពីការហាមប្រាមបុគ្គលចំនួន២២នាក់ ដែលជាសមាជិកក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta Platforms Inc មិនឲ្យចូលប្រទេសកម្ពុជានោះឡើយ។
សេចក្តីថ្លែងការណ៍ របស់ក្រសួងការ បរទេស និង សហប្រតិបត្តិការ អន្តរជាតិកម្ពុជា បានបញ្ជាក់ថា :
សេចក្តីថ្លែងការណ៍
អនុសាសន៍របស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc. ឱ្យផ្អាកជាបណ្តោះអាសន្នចំពោះគណនី Facebook ផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺមានលក្ខណៈនយោបាយ។ អនុសាសន៍នេះមានចេតនា រារាំង សេរីភាពសារព័ត៌មានរបស់ប្រជាពលរដ្ឋកម្ពុជា និងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានពិត ពីថ្នាក់ ដឹកនាំដែលពួកគេគាំទ្រ និងពេញចិត្ត។
ក្នុងស្មារតីនៃការអនុវត្តយ៉ាងម៉ឹងម៉ាត់ចំពោះការប្រកាន់ខ្ជាប់នូវគោលការណ៍អធិបតេយ្យភាព និង ដើម្បីទប់ស្កាត់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រកាសសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc.ដែលមានរាយ នាមដូចខាងក្រោម ជាបុគ្គលដែលមិនអាចទទួលយកបាន(PERSONA NON GRATA)៖
បុគ្គលដូចមានរាយនាមខាងលើត្រូវបានហាមឃាត់មិនឱ្យចូល ឬមានវត្តមាននៅក្នុងព្រះរាជាណាចក្រ កម្ពុជា។ ពួកគេ ត្រូវចាកចេញពីទឹកដីកម្ពុជាក្នុងរយៈពេល ៤៨ម៉ោង គិតចាប់ពីកាលបរិច្ឆេទចេញសេចក្តីថ្លែង ការណ៍នេះ នៅម៉ោង ១៦:០០ ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២៣ ៕
ដោយ ៖ សិលា