ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ មុខមនុស្សទាំងនេះមិនត្រូវបានចូលស្រុកខ្មែរអស់មួយជិវិត

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហាញ នៅមុខសញ្ញា យ៉ាងតិចចំនួន 28 មុខមនុស្សទាំងនេះមិនត្រូវបានចូលស្រុកខ្មែរអស់មួយជិវិត ។ 

តាមរយៈការបង្ហោះតាម ប្រព័ន្ធ Telegram. ផ្លូវការ របស់ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា , មុខមនុស្សទាំងនេះមិនត្រូវបានចូលស្រុកខ្មែរអស់មួយជិវិត។

សម្ដេចបានបន្តថា : នេះជាលទ្ធផលដែលពួកអ្នកបង្កឡើងតាមរយៈនយោបាយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។

សូមបញ្ជាក់ថា ; នាយករដ្ឋមន្ត្រីបង្ហាញមុខក្រុមប្រឹក្សាភិបាលត្រួតពិនិត្យក្រុមហ៊ុន META ទាំង២២នាក់ និងថាអ្នកទាំងនេះមិនត្រូវបានចូលស្រុកខ្មែរអស់មួយជិវិត។

សម្ដេចបានលើកឡើងនៅលើ Channel Telegram ល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នេះថា៖ «នេះជាលទ្ធផលដែលពួកអ្នកបង្កឡើងតាមរយៈនយោបាយជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា»។

គួរឲ្យដឹងផងដែរថា កម្ពុជាបានសម្រេចហាមឃាត់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន META ២២នាក់មិនឱ្យចូលប្រទេសកម្ដុជា ដោយថាអនុសាសន៍របស់ពួកគេក្នុងការផ្អាកជាបណ្ដោះអាសន្នចំពោះគណនី FACEBOOK ផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជាគឺមានលក្ខណៈនយោបាយ។

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងការបរទេសបានរាយនាមអ្នកទាំង ២២នាក់នោះរួមមាន Kenji Yoshino, Julie Owono, Pamela San Martin, Ronaldo Lemos, Michael McConnell, Nighat Dad, Katherine Chen, Andras Sajo, Emi Palmor, John Samples, Khaled Mansour, Suzanne Nossel, Tawakkol Karman, Catal ina Botero-Marino, Afia Asantewaa Asare-Kyei, Nicolas Suzor, Paolo Carozza, Evelyn Aswad, Sudhir Krishnaswamy, Hel le Thorn ing-Schmidt, Alan Rusbridger និង Endy Bayuni។

ក្រសួងការបរទេសបានបញ្ជាក់ថាតាមសេចក្ដីប្រកាសដែលបានបង្ហោះលើប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសបុកផងដែរនោះថា៖ «បុគ្គលដូចមានរាយនាមខាងលើត្រូងបានហាមឃាត់មិនឱ្យចូល ឬមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពួកគេត្រូវចាកចេញពីទឹកដីកម្ពុជាក្នុងរយៈពេល ៤៨ម៉ោង គិតចាប់ពីកាលបរិច្ឆេទចេញសេចក្ដីថ្លែងការណ៍នេះនៅម៉ោង១៦ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣»៕

ដោយ ៖ សិលា


ចែករំលែក៖