ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រមប្រកាសឲ្យប្រើច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំពេញអង្គលើក ទី១០ នីតិកាលទី៤ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ ក្នុងសេចក្តីសម្រេច លេខ២២២/០០៤/២០២៣ កបធ.ច ចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។
ព្រះមហាក្សត្រ ប្រកាសឱ្យប្រើច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំពេញអង្គលើក ទី១០ នីតិកាលទី៤ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ ក្នុងសេចក្តីសម្រេច លេខ២២២/០០៤/២០២៣ កបធ.ច ចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ហើយដែលមានសេចក្តីទាំងស្រុង ដូចតទៅ៖
-ច្បាប់ ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត
មាត្រាមួយ …» គោលបំណង
ច្បាប់នេះចែងអំពីការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និង ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ក្នុងគោលបំណងលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលបានចារឹកនៅ ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ និងលើកកម្ពស់ការទទួលខុសត្រូវ របស់អ្នកដឹកនាំនយោបាយដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ។
មាត្រាពីរ … វិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
មាត្រា២៣… មាត្រា១៤២ និងមាត្រា១៤៣ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវបាន ធ្វើវិសោធនកម្ម ដូចតទៅ៖
មាត្រា២៣ – ថ្មី
ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិ និងមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងជា តំណាងរាស្ត្រ ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
១-មានសញ្ជាតិខ្មែរពីកំណើត
២-មានអាយុ ២៥ (ម្ភៃប្រាំ) ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត
៣-មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត
៤-បានអនុវត្តសិទ្ធិបោះឆ្នោតដោយបានបោះឆ្នោតសម្រាប់ការបោះឆ្នោតជាសកលចំនួនពីរ លើកចុងក្រោយជាប់គ្នា ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លើកលែងតែ ករណីដែលការមិនអាចអនុវត្តសិទ្ធិបោះឆ្នោតនេះមានមូលហេតុសមស្រប
៥-មានលំនៅឋាន ឬទីសំណាក់ក្នុងព្រះរាជាណាចក្រកម្ពុជា
៦-មានការតែងតាំងពីគណបក្សនយោបាយ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត។ បែបបទ និងនីតិវិធី ព្រមទាំងមូលហេតុសមស្របនៃការមិនអាចអនុវត្តសិទ្ធិលក្ខខណ្ឌ បោះឆ្នោតនេះបាន សម្រាប់ការអនុវត្តចំណុចទី៤ នៃមាត្រានេះ ត្រូវកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
មាត្រា១៤២ – ថ្មី
CAM ត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) វាយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ជនណា ដែលតាមគ្រប់មធ្យោបាយទុច្ចរិត៖
-រារាំង ឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឱ្យទៅចុះឈ្មោះបោះឆ្នោត ឬរារាំង មនឲ្យចុះឈ្មោះប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត។
សូមអានខ្លឹមសារ ព្រះមហាក្សត្រចេញព្រះរាជក្រមប្រកាសឲ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតស្របនឹងរដ្ឋធម្មនុញ្ញ ទាំងស្រុងដូចខាងក្រោម ៕
ដោយ ៖ សិលា