ព័ត៌មានទាន់ហេតុការណ៍៖

ចូលរោងការថ្ងៃនេះ ! កូនកម្លោះ កូនក្រមុំ សុទ្ធតែ ជាម្ចាស់មេដាយមាស ស៊ីហ្គេម ២០២៣ដូចគ្នា

ចែករំលែក៖

ភ្នំពេញ ៖ ចូលរោងការថ្ងៃនេះ ! កូនកម្លោះ កូនក្រមុំ សុទ្ធតែ ជាម្ចាស់មេដាយមាស ស៊ីហ្គេម ២០២៣ដូចគ្នា ក្នុងការដណ្តើមបានជ័យជំនះ ជូនប្រទេសជាតិ លើកមុខមាត់ប្រទេស ដែលយើងគ្រប់គ្នាមិនអាចបំភ្លេចចំពោះគុណបំណាច់របស់ពួកគាត់ ខិតខំប្រឹងប្រែងបានឡើយ។ 

សូមបញ្ជាក់ថា : តាមរយៈបណ្ដាញទំនាក់ទំនងសង្គម facebook ឃើញគេបង្ហោះនូវរូបភាពមួយសន្លឹក នៃមង្គលអាពាហ៍ពិពាហ៍ កូនកំលោះក្រមុំមួយគូក្នុងថ្ងៃនេះ។ តាមពិត ! គ្រូ និងសិស្សចូលរោងការ! សូមអបអរសាទរ ជូនកីឡាករកីឡាការិនី វ៉ូវីណាមរបស់កម្ពុជា ដែលបានចាប់ដៃសាងគូជីវិត ហើយឈានដល់ថ្ងៃរៀបមង្គលការនៅពេលនេះ! 

កូនកម្លោះជាគ្រូផង ជាកីឡាករផង ឈ្មោះ លី បូរ៉ាមី និងកូនក្រមុំ ជាកីឡាការិនីឈ្មោះ ពៅ​ សុខា សុទ្ធតែជាម្ចាស់មេដាយមាស ស៊ីហ្គេម ២០២៣ដូចគ្នា! 

សូមជូនពរគូស្វាមីភរិយាថ្មីទទួលបានសេចក្តីសុខ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច ហើយជាពិសេសបង្កើតកូន ពូនជាចៅ សម្រាប់បន្តជំនាន់ នៃកីឡាវ៉ូវីណាម របស់កម្ពុជា ចូលរួមប្រកួតនៅពេលអនាគតទៀត! 

អ្នកទាំងពីរបានបន្សល់ទុកនូវកិត្តិយសធំធេងចំពោះជាតិ ក្នុងការដណ្ដើមមេដាយមាសសម្រាប់ស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ ៕ 

ដោយ ៖ សិលា


ចែករំលែក៖