ខេត្តបាត់ដំបង ៖ ជញ្ជាំងផ្ទះរបស់ខ្ញុំបាទ ក៏មានបិទការផ្សព្វផ្សាយគណបក្សប្រជាជននិងសម្តេចតេជោផងដែរ។ នេះជាការបង្ហោះរបស់យុវជន នី ណាក់ អតីតអ្នកប្រឆាំង និងជាសកម្មជនរបស់គណបក្សប្រឆាំង រសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។ បច្ចុប្បន្ន នី ណាក់ បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ បន្ទាប់ពីខ្លួនបានមើលឃើញ ពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុនសែន ធ្វើឱ្យប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍន៍ និងផ្ដល់ឱកាសច្រើនសម្រាប់យុវជនដែលមានធនធានមនុស្ស ក្នុងការចូលរួមចំណែកជាមួយប្រទេសជាតិ។
នៅថ្ងៃនេះ ! នី ណាក់បាននិយាយថា : ខ្ញុំបាទ នី ណាក់ IMan-KH សូមគាំទ្រសម្តេច ហ៊ុន សែន និង សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី ២៣ ខែកក្កដា ខាងមុខនេះ ដើម្បីរក្សាសន្តិភាពនិងការអភិវឌ្ឍន៍។
សូមរម្លឹកថា : «គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សតែមួយគត់ដែលបានដើរតួនាទីស្នូលក្នុងការសង្គ្រោះជាតិនិងប្រជាជនកម្ពុជា នាំយកនូវសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងតែងតែទទួលបាននូវការគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាពលរដ្ឋក្នុងពេលបោះឆ្នោត។
កត្តា ៣ សំខាន់ដែលប្រជាពលរដ្ឋម្ចាស់ឆ្នោតបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគឺ:
១)គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលមានភាពចាស់ទុំផ្នែកនយោបាយ ។
ទី២) ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាគណបក្សពោរពេញដោយសមត្ថភាពនិងទេពកោសល្យដឹកនាំជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សដែលអគ្គមគ្គុទ្ទេសក៏ដ៏សំខាន់ក្នុងការដឹកនាំប្រទេសឱ្យមានការរីកចម្រើនរុងរឿង កសាងកេរ្តិ៍ឈ្មោះ កិត្តិយស និងកិត្យានុភាពជាតិឱ្យល្បីរន្ទឺឡើងវិញ ។
ទី៣)គោលនយោបាយគណបក្សប្រជាជនកម្ពុជាបានតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំ, ជា នយោបាយជាក់ស្តែងនិយមនិងឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ»។ នេះជាការលើឡើងរបស់ ឥស្សរជន របស់គណបក្សប្រជាជនកម្ពុជា ៕
ដោយ ៖ សិលា