ព័ត៌មានទាន់ហេតុការណ៍៖

លោក SU YAXIAN អភិបាលក្រុមហ៊ុន វីសដឹម អុិនធើណេសិនណល ផៅវ័រ ស៊ីស្ទឹម អេនជីនារីង (ខេមបូឌា) ឯ.ក មកបង់ពន្ធជូនរដ្ឋផង !

ចែករំលែក៖

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនលោកអភិបាលក្រុមហ៊ុន វីសដឹម អុិនធើណេសិនណល – ផៅវ័រ ស៊ីស្ទឹម អេនជីនារីង (ខេមបូឌា) ឯ.ក(WISDOM INTERNATIONAL POWER SYSTEMS ENGINEERING (CAMBODIA) CO., LTD.) លេខអត្តសញ្ញាណកម្មសារពើពន្ធ៖ B117-901804537 ចុះបញ្ជីនៅសាខាពន្ធដារខេត្តព្រះសីហនុឱ្យបានជ្រាបថា ការបង់ពន្ធអាករគឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូបដើម្បី រួមចំណែកក្នុងថវិកាជាតិ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារបានអញ្ជើញក្រុមហ៊ុនមកដោះស្រាយបំណុលពន្ធតាមរយៈ លិខិតអញ្ជើញជូនដល់អាសយដ្ឋាន #តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ហាងអាជីវកម្មលេខ១០ ភូមិពូធឿង ឃុំ បិតត្រាង ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ ដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ប៉ុន្តែក្រុមហ៊ុនមិនបានទូទាត់ បំណុលពន្ធតាមនីតិវិធីច្បាប់។

អនុលោមតាមមាត្រា ៩៥ (ថ្មី) ចំណុចទី៦ កថាខណ្ឌ ខ នៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារសូមអញ្ជើញលោកអភិបាលមកសាលាជាតិពន្ធដារ បន្ទប់លេខ៧០៧ ជាន់ទី៧ ទូរស័ព្ទទំនាក់ទំនង ១២៧៧ រួចចុច ៧៧៨ មិនឱ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័រសារព័ត៌មាននេះដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។ ក្នុងករណី មិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះទេ លោកអភិបាលត្រូវចាត់ទុកថាបានប្រព្រឹត្ត បទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារដូចមានចែងក្នុងមាត្រា ១២៧ ១៣៥ និង១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ហើយអគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការតាមផ្លូវច្បាប់ប្ដឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់ លោកអភិបាលក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ៕

ដោយ ៖ សិលា


ចែករំលែក៖