ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សចំនួន៣នាក់រងរបួសធ្ងន់និងស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មនុសចំនួន៣នាក់បានរងរបួសធ្ងន់និងស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នានៅព្រឹកថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២៣តាមផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ 

នគរបាលប្រាប់ថា  នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគេឃើញមានម៉ូតូម៉ាកហុងដាឌ្រីម១គ្រឿងឌុបគ្នា២នាក់បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ហើយបានឡើងជែងរថយន្តដែលបើកស្របទិសគ្នាក៏ជ្រុលចង្កូតទៅបុកម៉ូតូហុងដាឌ្រីម១គ្រឿងទៀតដែលបើកបរបញ្ច្រាសទិសគគ្នាធ្វើឱ្យរងរបួសធ្ងន់ស្រាលចំនួន៣នាក់ គឺមានបុរស២នាក់សន្លប់ស្តូកស្តឹងត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកដីថ្មីប៉ោយប៉ែត។

នៅនឹងកន្លែងកើតហេតុគេឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែតចុះមកដល់សម្រួលចរាចរណ៍និងធ្វើការវាស់វែង ហើយបានប្រាប់ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនេះបណ្តាលមកពីអ្នកបើកបរម៉ូតូដឹកគ្នា២នាក់ក្នុងល្បឿនលឿនឡើងជែងគ្នាខ្វះការប្រុងប្រយ័ត្នទើបបណ្តាលឱ្យបុកគ្នារងរបួសធ្ងន់ស្រាល៣នាក់និងរងការខូចខាតម៉ូតូ២គ្រឿង។

មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖ក្រោយធ្វើការវាស់វែងហើយម៉ូតូ២គ្រឿងនេះត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលក្រុងប៉ោយប៉ែតដើម្បីដោះស្រាយគ្នាតាមច្បាប់៕

ដោយ ៖ វណ្ណា


ចែករំលែក៖