ភ្នំពេញ ៖ អង្គភាពនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ឱ្យដឹងថា : នៅព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៣ អនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ បានឃាត់ខ្លួនឈ្មោះ មូល រតន: ដែលជាអ្នកក្លែងអត្តសញ្ញាណជាបុគ្គលិកសារព័ត៌មានទូរទស្សន៍បាយ័នដើម្បីសុំនិងជំរិតទារប្រាក់ពីថ្នាក់ដឹកនាំអង្គភាពនានា។ បន្ទាប់ពីការសាកសួរជនសង្ស័យបានសារភាពពីខ្លួនបានប្រព្រឹត្តបទល្មើសខាងលើពិតប្រាកដមែនចាប់តាំងពីឆ្នាំ២០២១មក។ បន្ថែមពីនេះក៏ធ្លាប់បានក្លែងបន្លំជាអ្នកសារព័ត៌មានមកពីបណ្តាសារព័ត៌មានផ្សេងៗជាច្រើនផងដែរ ក្នុងគោលបំណងឆបោកប្រាក់។
នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋានបានបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។
សូមបញ្ឈប់ទៅ ! អំពើបទល្មើស ប្រើគំនិតទុច្ចរិតបោកប្រាស់អ្នកដទៃដើម្បីផលប្រយោជន៍ខ្លួនឯង សង្គមក៏ស្អប់ខ្ពើម ពិសេសធ្វើឱ្យកេរ្តិ៍ឈ្មោះបន្សល់ទុកនូវជាបុគ្គលដែលគ្មានឧត្តមគតិក្នុងសង្គម ។ នេះមិនទាន់គិតដល់សាច់ញាតិ ក្រុមគ្រួសាររបស់អ្នកផង៕
ដោយ ៖ សិលា