ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី២០ខែកក្តដាឆ្នាំ២០២៣ នេះសមត្ថកិច្ចចុះដកហូតសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០១សន្លឺក និងសៀវភៅស្នាក់នៅ(ក២)ចំនួន ០២ក្បាលពីខេមរាហ្វាយនែន ម.ក គឺជា(គ្រឺះស្ថានឯកជន) មានអាស័យដ្ឋានផ្ទះជួលភូមិថ្មី ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ដោយទទួលបានការណែនាំនិងបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដ កំលាំងអធិការដ្ឋាននគរបាលស្រុកគងពិសី ដោយមានកិច្ចសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តុកចុះស្រាវជ្រាវត្រួតពិនិត្យជាលទ្ធផលជំនាញបានធ្វើការ ដល់មីក្រូ ខេមរា ហ្វាយនែន ម.ក ឲ្យប្រគល់នូវឯកសារច្បាប់ដើមមកកូនបំណុលវិញ ដោយមិនត្រូវធ្វើការដក ហូតឬរក្សានូវឯកសារច្បាប់ដើមពីកូនបំណុលក្នុងការដាក់ធានាបញ្ចាំបំណុលលើកម្ចីនានាឡើយគឺត្រូវអនុវត្ដតាមគោលការណ៍ច្បាប់។
មីក្រូ ខេមរា ហ្វាយនែន ម.ក បានទទួលរក្សាទុកនូវសន្លឹកអត្តសញ្ញាណប័ណ្ណជាថ្នូរទៅនិងការដាក់បញ្ចាំបំណុលជាប្រាក់ចំនួន១លានរៀល រវាងប្រជាពលរដ្ឋដែល រស់នៅភូមិស្លែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ក្រុមការងារបានដកហូតនូវសៀវភៅស្នាក់នៅ(ក២) ១ ក្បាល មានលេខ ២១៤៣ប.ស ក្បាលទី០៨ ទំព័រ១៣២ និងសន្លឹកអត្តសញ្ញាណប័ណ្ណ១សន្លឹក ដែលមានលេខអត្តសញ្ញាណប័ណ្ណ០៣០៨៦៩២៧៣ មានទីលំនៅភូមិស្លែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ និងសៀវភៅ(ក២) ដែលមានឈ្មោះ អ.ម នៅភូមិស្លែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ លេខ២៩៩៦៤ ប.សក្បាលទី០៨ ទំពរ១២០ និងបានយកទៅប្រគល់ជូនសាមីខ្លួនជាម្ចាស់ដើម្បីបម្រើអោយការងារផ្ទាល់ខ្លួនពិសេសការយកទៅបោះឆ្នោតខាងមុខ ២៣ កក្កដា ២០២៣ ៕
ដោយ៖ សូរិយា