ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត១គ្រឿងបើកលឿនរេចង្កូតក្រឡាប់ចូលប្រឡាយផ្ងារជើងសង្ស័យម្ចាស់ងងុយដេកបណ្ដាលឱ្យមនុស្សប្រុសស្រី៥នាក់រងរបួស

ចែករំលែក៖

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់លោកអធិការស្រុកសាលាក្រៅបានឱ្យដឹងថា នៅវេលាម៉ោង១៣និង៥០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង បើកបររថយន្តខ្វះការប្រុងប្រយ័ត្ត លឿនរហូតរេចង្កូតក្រឡាប់ផ្ងារជើ។ ករណីនេះស្ថិតនៅភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្តាលឱ្យមនុស្សរងរបួសធ្ងន់ម្នាក់និងស្រាលចំនួន០៤នាក់ ខូចខាតរថយន្ត០១គ្រឿង(កម្រិតធ្ងន់)។

សមត្ថកិច្ចជំនាញបានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អ្នករងគ្រោះរួមមាន ទី១- អ្នកបើកបរឈ្មោះ មាឃ សុីវហួ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិបវេល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង (របួសស្រាល) បើកបររថយន្តម៉ាក camry ឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2J-1293។ ទី២-អ្នករួមដំណើរឈ្មោះ យស់ សាមី ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិបវេល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង (របួសធ្ងន់) ។

ទី៣-អ្នករួមដំណើរឈ្មោះ យីវ ចាន់ណារី ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិបវេល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង (របួសស្រាល)។

ទី៤-អ្នករួមដំណើរឈ្មោះ មាឃ សុីវហុង ភេទស្រី អាយុ២០ឆ្នាំ (របួសស្រាល)។

ទី៥-អ្នករួមដំណើរឈ្មោះ មាឃ សុភា ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិបវេល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង (របួសស្រាល)។

សមត្តកិច្ចបានបន្តទៀតថា ករណីនេះ បណ្តាលមកពីកត្តាមនុស្សបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នបានរេចង្កូតជ្រុលធ្លាក់ក្នុងប្រឡាយទើបបណ្ដាលឱ្យគ្រោះថ្នាក់ដោយខ្លួនឯងតែម្ដង។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកវត្ថុតាង(រថយន្ត)ត្រូវបានប្រគល់ជូនសាច់ញាតិដើម្បីរក្សាទុក៕

ដោយ៖ ស សារ៉េត


ចែករំលែក៖