ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញមានមោទនភាពបំផុតខណៈកូនស្រីក្លាយជាសិស្សឆ្នើម រៀនពូកែ ប្រកួតប្រជែងទទួលបានមេដាយមាស មេដាយប្រាក់ ក្នុងចំណោមសិស្សានុសិស្ស ជាង២០០០នាក់ មកពីជាង២០ប្រទេស ដែលនាំមកនូវកិត្តិយសជូនឪពុកម្តាយ ក៏ដូចជាបង្ហាញពីភាពខ្លាំងនិងការឈ្លាសវៃរបស់កូនខ្មែរលើឆាកអន្តរជាតិ។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបង្ហោះលើ facebook ផ្ទាល់របស់លោកថា អបអរសាទរកូនស្រីដែលបានឈ្នះមេដាយមាសនិងប្រាក់ទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ៥ខាងតែងសេចក្តីជាក្រុម រួមនឹងមេដៃមាសនិងប្រាក់4នៃវិញ្ញាសាប្រកួតផ្សេងៗទៀតក្នុងចំណោមសិស្សានុសិស្សជាង២០០០នាក់មកពីបណ្តាប្រទេសជាង២០ចូលរួម ព្រមទាំងជាប់ទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនៅសកលវិទ្យាល័យYale(Yale University)នៃសហរដ្ឋអាមេរិក ក្នុងកម្មវិធីប្រកួតពានរង្វាន់ពិភពលោក (World Scholar’s Cup) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ(Global Round) នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនាថ្ងៃទី19 ខែកក្កដាឆ្នាំ2023នេះ៕
ដោយ ៖ សិលា