ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបអ្នកសង្កេតការណ៍អន្តរជាតិ ដែលមកចូលរួមសង្កេតការណ៍បោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅកម្ពុជា គណៈប្រតិភូប្រមាណជាង៤០០នាក់ មកពី៦៥-៧០ប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា  បានទទួលជួបគណៈប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិ ដែលមកចូលរួមសង្កេតការណ៍បោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា : ជំនួបនេះបានធ្វើឡើងនៅវិមានសន្តិភាព ខណៈដែលគណៈប្រតិភូប្រមាណជាង៤០០នាក់ មកពី៦៥-៧០ប្រទេស និងស្ថាប័ន បានមកដល់កម្ពុជាជាបន្តបន្ទាប់ ដើម្បីសង្កេតការបោះឆ្នោតនៅថ្ងៃស្អែកនេះ។

ក្រុមអ្នកសង្កេតការណ៍អន្តរជាតិទាំងនោះ មានមួយចំនួន ជាឥស្សរជនជាន់ខ្ពស់ នៃប្រទេសជាមិត្ត ក្នុងនោះមានដូចជា ប្រធានសភា ប្រទេសម៉ាឡេស៉ី នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋហ្គីណេប៊ីស្សូ អតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រធាន អនុប្រធានរដ្ឋសភា រួមទាំងប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃផងដែរ។

សូមបញ្ជាក់ថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយមានគណបក្សចំនួន១៨ ចូលរួមប្រកួតប្រជែង ខណៈយុទ្ធនាការឃោសនាបោះឆ្នោត មានរយៈពេល២១ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ 

គណៈប្រតិភូប្រមាណជាង៤០០នាក់ មកពី៦៥-៧០ប្រទេស និងស្ថាប័ន បានមកដល់កម្ពុជាជាបន្តបន្ទាប់ ដើម្បីសង្កេតការបោះឆ្នោតនៅថ្ងៃស្អែកនេះ ។ 

ដោយឡែកថ្ងៃនេះ ប្រជាពលរដ្ឋ ជាច្រើន បានចេញដំណើរពីរាជធានីភ្នំពេញ ទៅកាន់ស្រុកកំណើត ដើម្បីប្រើសិទ្ធចូលរួមបោះឆ្នោត ផងដែរ។ សូមជូនពរ ដល់គាត់ធ្វើដំណើរ ប្រកបដោយសុវត្ថិភាព ទាំងអស់គ្នា ៕

ដោយ ៖ សហការី


ចែករំលែក៖