ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបោះឆ្នោតក្រៅផ្លូវការ ៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន១២០អាសនៈ គណបក្សហ្វ៊ុនស៉ិនប៉ិច ទទួលបាន៥អាសនៈ

ចែករំលែក៖

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប អាចគ្រប់គ្រង ១២០អាសនៈ គណបក្សហ៊្វុនស៉ិនប៉ិច ទទួលបាន៥អាសនៈ។ នេះបើ យោងតាមព័ត៌មានពីគ្រប់អភិបាលខេត្ត-រាជធានីទូទាំងប្រទេស បានប្រាប់បណ្តាញសារព័ត៌មាន លទ្ធផលក្រៅផ្លូវការឲ្យដឹងថា ចំនួនអាសនៈនៅតាមបណ្ដារាជធានី/ខេត្ត សម្រាប់ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣៖

១៖ បន្ទាយមានជ័យ ទទួលបាន ៦/៦ អាសនៈ

២៖ បាត់ដំបង ទទួលបាន ៨/៨ អាសនៈ

៣៖ កំពង់ចាម ទទួលបាន ៩/១០អាសនៈ

៤៖ កំពង់ឆ្នាំង ទទួលបាន ៤/៤ អាសនៈ

៥៖ កំពង់ស្ពឺ ទទួលបាន ៦/៦ អាសនៈ

៦៖ កំពង់ធំ ទទួលបាន ៥/៦ អាសនៈ

៧៖ កំពត ទទួលបាន ៦/៦ អាសនៈ

៨៖ កណ្ដាល ទទួលបាន ១០/១១ អាសនៈ

៩៖ កោះកុង ទទួលបាន ១/១ អាសនៈ

១០៖ ក្រចេះ ទទួលបាន ៣/៣ អាសនៈ

១១៖ មណ្ឌលគិរី ទទួលបាន ១/១អាសនៈ

១២៖ ភ្នំពេញ ទទួលបាន ១១/១២ អាសនៈ

១៣៖ ព្រះវិហារ ទទួលបាន ១/១ អាសនៈ

១៤៖ ព្រៃវែង ទទួលបាន ១០/១១ អាសនៈ

១៥៖ ពោធិ៍សាត់ ទទួលបាន ៤/៤ អាសនៈ

១៦៖ រតនគិរី ទទួលបាន ១/១ អាសនៈ

១៧៖ សៀមរាប ទទួលបាន ៦/៦ អាសនៈ

១៨៖ ព្រះសីហនុ ទទួលបាន ៣/៣ អាសនៈ

១៩៖ ស្ទឹងត្រែង ទទួលបាន ១/១ អាសនៈ

២០៖ ស្វាយរៀង ទទួលបាន ៥/៥ អាសនៈ

២១៖ តាកែវ ទទួលបាន ៨/៨ អាសនៈ

២២៖ កែប ទទួលបាន ១/១ អាសនៈ

២៣៖ ប៉ៃលិន ទទួលបាន ១/១ អាសនៈ

២៤៖ ឧត្តរមានជ័យ ទទួលបាន ១/១ អាសនៈ

២៥៖ ត្បូងឃ្មុំ ទទួលបាន ៤/៤ អាសនៈ។

ដោយឡែក  ទូទាំងប្រទេស គណបក្ស ហ៊្វុនស៊ិនប៉ិច ទទួល បាន ៥អាសនៈ

– ខេត្តកំពង់ចាម ១អាសនៈ 

– ខេត្តកណ្តាល ១អាសនៈ 

– ខេត្តព្រៃវែង ១អាសនៈ

– ខេត្តកំពង់ធំ ១អាសនៈ 

– រាជធានីភ្នំពេញ ១អាសនៈ

សូមបញ្ជាក់ថា ការបោះឆ្នោតបានបិទបញ្ចប់ហើយ ខណៈដែលមានប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណជាង ៨៤.៥៨ភាគរយបានទៅបោះឆ្នោត ក្នុងចំណោម​ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត៕


ដោយ ៖ សិលា


ចែករំលែក៖