ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជា ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ បានលើកយកទស្សនៈនយោបាយរបស់លោក តេង ស៊ាវពីង ៧ចំណុច សំខាន់ៗ ជាគំនិតសុទិដ្ឋិនិយម បង្ហោះលើផេកផ្លូវការ របស់លោកដូចខាងក្រោម :
ទស្សនៈនយោបាយរបស់លោក តេង ស៊ាវពីង
• បើគេមិនហ្វឹកហ្វឺនកងទ័ពឱ្យបានល្អក្នុងពេលសន្តិភាព គេក៏មិនអាចប្រើប្រាស់កងទ័ពបានល្អ ក្នុងពេលមានសង្គ្រាមទេ។
• សង្គ្រាមក្នុងសម័យទំនើប គេត្រូវការកងទ័ពដែលមានគុណភាព មិនមែនបរិមាណទេ។
• បើមិនកែទម្រង់ស្ថាប័ននយោបាយទេ ក៏ដំណើរការកែទម្រង់សេដ្ឋកិច្ចមិនអាចបោះជំហានទៅមុខបានដែរ។
• ចង់បានស្ថេរភាពយូរអង្វែង ត្រូវតែពឹងផ្អែកលើការអភិវឌ្ឍសេដ្ឋកិច្ច។
• បដិបក្ខនឹងធ្វើឱ្យបាត់បង់មិត្ត ហើយសម្ព័ន្ធភាពនឹងធ្វើឱ្យបាត់បង់ឯករាជ្យ។
• សុខចិត្តបាត់បង់កិត្តិយសលើឆាកអន្តរជាតិ ដោយមិនទុកឱ្យភាពចលាចលធ្វើឲ្យខូចដំណើរការទំនើបកម្មបានឡើយ។
• ក្រឹត្យក្រមនៃការតស៊ូនយោបាយ គឺនៅពេលគូប្រកួតទាំងពីរកំពុងជាប់ដៃប្រយុទ្ធ នោះជោគជ័យច្រើនតែធ្លាក់ទៅក្នុងដៃជនទី៣ ៕
ដោយ : សហការី