ភ្នំពេញ ៖ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ រថយន្តក្រុងសាធារណៈរាជធានីភ្នំពេញកំពុងធ្វើការដឹកជញ្ជូនកម្មករ-និយោជិត និងបងប្អូនប្រជាពលរដ្ឋពីបណ្តាខេត្ត មករាជធានីភ្នំពេញវិញក្រោយពីចូលរួមការបានបោះឆ្នោតជ្រើសតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ធ្វេីដំណេីរដោយមិនបង់ប្រាក់ និងមិនប្រកាន់និន្នាការនយោបាយឡើយ។ នេះបើយោងតាមការបញ្ជាក់ពី : រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង City Bus រាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា : នៅថ្ងៃបោះឆ្នោត រដ្ឋបាលរាជធានីភ្នំពេញ បានចេញ សេចក្តីជូនដំណឹង ដោយបញ្ជាក់ថា , រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៤៣០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋទៅស្រុកកំណើត នៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងការផ្តល់សេវាដឹកជញ្ជូនសាធារណៈប្រចាំថ្ងៃជូនបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដោយមិនបង់ប្រាក់ និងមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ៕
ដោយ ៖ សិលា