ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ នាយកដ្ឋាននគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ទី២៤​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មានករណីអគ្គិភ័យមួយបាន​ឆាបឆេះ​ផ្ទះប្រជាពលរដ្ឋមួយខ្នងនៅខណ្ឌសែនសុខ​ ផ្អេីល​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​មានសមត្ថកិច្ច​ទាំងកំពុងដេក​លង់​លក់​ នាំគ្នា​ចេញ​ទៅ​ជួយអន្ដរគមន៍បាញ់​ពន្លត់​ភ្លាមៗ។ 

ប្រភពដដែលបន្តថា​ ហេតុការណ៍​ខាងលេីនេះ​ បានកើតឡើងនៅវេលាម៉ោង០៤និង០០នាទីទៀបភ្លឺ  ថ្ងៃចន្ទ ៧កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នព ស្ថិត​នៅ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ  រាជធានីភ្នំពេញ។

តាមរបាយការណ៍របស់សមត្ដកិច្ចបានឲ្យដឹងថា ៖ ម្ចាស់ទីតាំងមានឈ្មោះ ដួង រតនា ភេទ ស្រី អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្រូទាយ ។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា មូលហេតុ ករណីអគ្គិភ័យខាងលើ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ  ។ ប្រភេទសំណង់ ថ្មបេតុង ទំហំ ០៤ម៉ែត្រ គុណនឹង១៦ម៉ែត្រ ខូចខាតសម្ភារៈរួមមាន ឆេះផ្ទះល្វែងជាន់ទី០៣ ចំនួន ០១ល្វែងលើ រួមទាំងសម្ភារៈប្រើប្រាស់អស់ទាំងស្រុង នឹងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។

សមត្ថកិច្ចជំនាញ បានប្រើរថយន្តការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៥ឡាន ស្មើរនឹង ២០ម៉ែត្រគូប ។​ ពន្លត់ចប់នៅម៉ោង ០៥នឹង៣០នាទី នាថ្ងៃខែ ឆ្នាំដដែល៕

ដោយ៖ អរុណរះ


ចែករំលែក៖