ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋប្រទះឃេីញស្ត្រីម្នាក់ដេកស្លាប់នៅមុខផ្ទះទាំងមានស្លាកស្នាមនិងឈាមទៀតផង

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញដេកស្លាប់នៅមុខផ្ទះរបស់ខ្លួនមានទាំងស្លាកស្នាមបែកក្បាលហូរឈាមទៀតផង​ ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៥និង៣០ នាទីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅមុខផ្ទះស្ត្រីរងគ្រោះ ស្ថិតនៅតាម ផ្លូវបេតុង ក្រុមទី៣ ភូមិព្រៃកី សង្កាត់ភ្លើង ឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

    ជនរងគ្រោះឈ្មោះទូច សុគន្ធា ហៅ អេម អាយុ៥៥ឆ្នាំ គាត់គឺជាក្រមុំចាស់ស្នាក់នៅកន្លែងកេីតហេតុ។ 

    ប្រភពដដែលបានប្រាប់ឱ្យដឹងបន្ត ទៀតថា នៅវេលាម៉ោង៥និង៣០នាទី ព្រឹកថ្ងៃកើតហេតុ ស្រាប់តែអ្នករស់នៅក្នុងភូមិជាមួយគ្នាដើរតាមផ្លូវក៏ប្រទះឃើញ គាត់ដេកដួលនៅមុខផ្ទះ ដោយមានស្នាម របួសបែកក្បាលហូរឈាមថែមទៀត ។ លុះពេលចូលទៅមើល ទើបដឹងថាស្លាប់ បាត់ទៅហើយ ក៏ស្រែកប្រាប់អ្នកភូមិ ជាមួយគ្នាឱ្យទៅជួយមើល បង្កឱ្យមានការ ភ្ញាក់ផ្អើលឆោឡោទាំងព្រឹក។ បន្ទាប់មក ក៏រាយការណ៍ជូននគរបាលប៉ុស្តិ៍ភ្លើងឆេះ រទេះ និងនគរបាលខណ្ឌកំបូលចុះទៅ ពិនិត្យ ។ 

    ក្រោយមក នគរបាលមូលដ្ឋាន ខាងលើបានរាយការណ៍បន្តទៅកាន់ នគរបាលការិយាល័យបច្ចេកទេស នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះ ទៅធ្វើកោសល្យវិច័យ ហើយលទ្ធផលរក ឃើញថា សង្ស័យគាត់ខ្យល់គរដួលបោក ក្បាលរហូតស្លាប់ ទេីបប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖