ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីគណៈកម្មាការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ស្អែកនេះ នឹងបើកសវនាការលើសំណុំរឿងចំនួន ២១ ដែលមានមនុស្សជាប់ពាក់ព័ន្ធការចោទប្រកាន់មានចំនួន ២១នាក់ ពាក់ព័ន្ធទៅនឹងបទណែនាំ និងញុះញង់ប្រជាពលរដ្ឋឱ្យបំផ្លាញសន្លឹកឆ្នោត។
សូមជម្រាបជូនថា កាលពីថ្ងៃទី២៣ ខែកក្កដាម្សិលមិញនេះ សមត្ថកិច្ចរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន ក៏បានឃាត់ខ្លួនមុខសញ្ញាក្រុមជនសង្ស័យ ០៥នាក់ ដែលបាន «បង្ហោះផ្សព្វផ្សាយសន្លឹកឆ្នោតក្លែងក្លាយ ដោយគូសខ្វែងចោលសន្លឹកឆ្នោត»។ ជាក់ស្ដែងសមត្ថកិច្ចបានប្រឹងប្រែងអនុវត្តច្បាប់ ក្នុងការស៊ើបអង្កេតស្រាវជ្រាវ រកមុខសញ្ញា ក្រុមជនដែលបាន ញុះញង់ឱ្យប្រជាពលរដ្ឋ បំផ្លាញសន្លឹកឆ្នោត។ ប្រទេសកម្ពុជា ជាប្រទេសគ្រប់គ្រងដោយច្បាប់ មិនត្រូវបានអនុញ្ញាតឱ្យជនទុច្ចរិត រារាំងការបោះឆ្នោត ដែលរៀបចំដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឡើយ។
ជាមួយគ្នានោះ កម្លាំងសមត្ថកិច្ច ក៏បានមុខសញ្ញាដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៉ី តាមរយៈក្រុមតេលេក្រាម «Sabai សប្បាយ» សមត្ថកិច្ចរកឃើញកើនដល់៣៧នាក់។ បន្ទាប់ពីស្រាវជ្រាវលើករណីញុះញង់បំផ្លាញការបោះឆ្នោត ដែលរៀបចំដោយទណ្ឌិត សម រង្ស៉ី នៅពេលនេះ សមត្ថកិច្ចជំនាញ បានរកឃើញមុខសញ្ញា ដែលធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោតជាមួយទណ្ឌិត សម រង្ស៉ី តាមរយៈក្រុមតេលេក្រាម «Sabai សប្បាយ» កើនដល់៣៧នាក់ហើយ ដែលអ្នកទាំងនោះប្រឈមនឹងការផ្តន្ទាទោសតាមច្បាប់ និងការផាកពិន័យជាប្រាក់។
សូមជម្រាបថា ការបោះឆ្នោតនេះផងដែរ មានអ្នកសង្កេតការណ៍ជាតិអន្តរជាតិ លើពិភពលោក បានមកចូលរួមសង្កេតការណ៍ ដោយយកចិត្តទុកដាក់បំផុត ដើម្បីឃ្លាំមើលនៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសគោរពលទ្ធិប្រជាធិបតេយ្យ៕
ដោយ៖ សហការី