ព័ត៌មានទាន់ហេតុការណ៍៖

លោក សៀង ណាំ អរគុណប្រជាពលរដ្ឋខេត្តសៀមរាប ដែលបានចំណាយពេលវេលាដ៏មានតម្លៃទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានឈ្នះដាច់ ៦អាសនៈលើ៦អាសនៈ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ លោក សៀង ណាំ អ្នកតំណាងមណ្ឌលសៀមរាប បានលើកដៃសំពះ អរគុណប្រជាពលរដ្ឋខេត្តសៀមរាប ដែលបានចំណាយពេលវេលាដ៏មានតម្លៃទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានឈ្នះដាច់  ៦អាសនៈលើ៦អាសនៈ ។ 

លោកបានបង្ហោះលើផេកផ្លូវការថា ៖ ខ្ញុំព្រះករុណា ខ្ញុំបាទ សៀង ណាំ បេក្ខជនតំណាងរាស្រ្តមណ្ឌល ខេត្តសៀមរាប នៃគណបក្សប្រជាជនកម្ពុជា សូមអរព្រះគុណ និងសូមអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានឈ្នះដាច់  ៦អាសនៈលើ៦អាសនៈ។ គុណបំណាច់ដ៏ធំធេងរបស់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ ខ្ញុំព្រះករុណា ខ្ញុំបាទចងចាំជានិច្ច និងមិនអាចបំភ្លេចបានជារៀងរហូត។

សូមប្រគេនពរនិងជូនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានសេចក្ដីសុខចម្រើន និងជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ៖ តាមលទ្ធផលក្រៅផ្លូវការ បានឱ្យដងថា គណបក្សប្រជាជនកម្ពុជា បានបន្តនាំមុខ នៅក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តទី៧ ដោយអាចនឹងគ្រប់គ្រងអសនៈចំនួន១២០ នៅក្នុងរដ្ឋសភា ខណៈដែលគណ បក្សហ៊្វុនស៊ិនប៉ិច អាចនឹងទទួលបាន៥អាសនៈផងដែរ។ ការបោះឆ្នោតនេះ មានប្រជាពលរដ្ឋជាង៨លាននាក់ ដែលស្មើនឹងប្រមាណ៨៤.៥៨ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជី បានអញ្ជើញទៅបោះឆ្នោតដែលអត្រានេះ មានចំនួនខ្ពស់បើធៀបនឹងការបោះឆ្នោតនៅប្រទេសជាច្រើន៕

ដោយ ៖ សហការី


ចែករំលែក៖