ព័ត៌មានទាន់ហេតុការណ៍៖

លិខិតថ្លែងអំណរគុណ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត ជូនចំពោះកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ ៖ ក្នុងនាមស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋាន នៃគណៈបញ្ជាការ សន្តិសុខអចិន្ត្រៃយ៍ខេត្តតាកែវ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណចំពោះ លោក លោកស្រីស្នងការរង និង មន្ត្រីនគរបាលជាតិ នស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី បំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ញ៉ាំងឱ្យដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣. បានប្រព្រឹត្តទៅ ដោយរលូនក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ប្រកបដោយសុវត្ថិភាព គ្មានការភ័យខ្លាច គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។

ជោគជ័យដ៏ត្រចះត្រចង់ប្រកបដោយអត្ថន័យនេះ បានបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋយើងគ្រប់និន្នាការ នយោបាយ បានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករប្រមាណ ៩០,១៣% ក្នុងចំណោមអ្នកដែលបានចុះឈ្មោះបោះឆ្នោត សរុបទូទាំងខេត្ត។ ប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ បានអនុវត្តយ៉ាងពេញលេញនូវសិទ្ធិស្វ័យសម្រេចរបស់ខ្លួន ក្នុងនាមជា ពលរដ្ឋល្អ ស្របតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែង និងត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ខេត្តតាកែវ – ខ្ញុំសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការជូនចំពោះលោក លោកស្រីស្នងការរង និងមន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីបន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងបង្កើតសមិទ្ធផលថ្មីៗជូនប្រជាពលរដ្ឋក្នុងខេត្តតាកែវឱ្យកាន់តែល្អប្រសើរ បន្ថែមទៀត និងសូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សហការី


ចែករំលែក៖