ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបើកបរដោយជនជាតិចិនម្នាក់និងមានគ្នាចំនួន៤នាក់ ក្នុងទិសដៅពីជើងទៅត្បូង ខណៈនោះក្រុមពួកកឺកឺបើកបរលឿនណាស់ ពេលមកដល់ចំណុចកែង៣២ក៏បានជ្រុលចង្កូតទៅបុករថយន្តកាមរីកាត់គូទ មានគោលដៅពីត្បូងទៅជើងបញ្ច្រាសទិសគ្នា (ដឹកទឹកសុទ្ធ) ពេញទំហឹងបណ្ដាលឱ្យតៃកុងរថយន្តច្នៃដឹកទឹកសុទ្ធបាក់ជើងត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកសំពៅលូនភ្លាមៗផងដែរ។ ចំណែកជនជាតិចិនទាំង៤នាក់ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបញ្ជូនទៅកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីរថយន្តជនជាតិចិនបើកក្នុងល្បឿនលឿន ហើយនេះពិតជាមហាសំណាងដែលមិនបណ្ដាលឱ្យមាននរណាម្នាក់បាត់បង់ជីវិត។
សមត្ថកិច្ចនៅពុំទាន់បានបញ្ជាក់ពីជនរងគ្រោះក្នុងហេតុការណ៍នេះឈ្មោះអ្វីនៅឡើយ ហើយជនជាតិចិនទាំងបួននាក់នោះ ក៏មិនទាន់ដឹងអត្តសញ្ញាណ
ថា ពួកគេបើកបរក្នុងល្បឿនលឿនក្នុងស្ថានភាពស្រវឹងឬយ៉ាងណានោះទេ។ ប៉ុន្តែរថយន្តខូចខាតយ៉ាងដំណំ និងសំណាងល្អដែលគ្មានអ្នករងគ្រោះថ្នាក់ដល់អាយុជីវិត ៕
ដោយ ៖ សហការី