ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនម្នាក់ពុំដឹងមានវិបត្តិអ្វីបាញ់សម្លាប់ខ្លួនស្លាប់គួរឱ្យរន្ធត់

ចែករំលែក៖

ខេត្តកណ្ដាល ៖ ជនជាតិចិនម្នាក់បានយកកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯងនៅក្នុងរថយន្ត ស្លាប់យ៉ាងរន្ធត់ ដោយពុំដឹងជាមានវិបត្តិអ្វីនោះទេ។ ករណីអត្តឃាតនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៨និង០០នាទីព្រឹក នៅចំណុចដីចំការរបស់ឈ្មោះ ហេង រ៉ាវី ស្ថិតក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាងខេត្តកណ្ដាល។

      មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ YEH BO JHENG ភេទប្រុស ថ្ងៃខែឆ្នាំកំណើត២២.មករា.២០០១ ជនជាតិចិន មុខរបរ ស្នាក់នៅសណ្ឋាគារត្រានីការ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្ដាល(ស្លាប់) ។វត្ថុតាងចាប់យក ១.អាវុធខ្លីចំនួន០១ដើមម៉ាក GLOGK.17 ២.សំបកគ្រាប់ចំនួន០២សំបក ៣.គ្រាប់ចំនួន០២គ្រាប់ ៤.បង់ចំនួន០១ ៥.រថយន្ដម៉ាកSAVARIN ស្លាកលេខ.ភ្នំពេញ.2BC.0536 ចំនួន០១គ្រឿង។

     ប្រភពដដែលបន្តថា នៅថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០២និង៣០នាទីបានទៅផឹកស៊ីនៅហាងបេនស័រ ផ្លូវលេខ៣១០ភ្នំពេញ រហូតដល់ម៉ោងជិត០៣និង០០នាទីក៏ត្រឡប់មកសណ្ឋាគារត្រានីការវិញ លុះដល់ម៉ោង០៦និង០៧នាទី ជនរងគ្រោះបានយកឡានម៉ាកខាងលើបើកចេញទៅក្រៅបាត់។

លុះដល់ម៉ោង០៨ថ្ងៃដដែល ក៏ប្រទះឃើញជនរងគ្រោះបាញ់សំលាប់ខ្លួនស្លាប់ក្នុងរថយន្ត ស្ថិតនៅដីចំការរបស់ឈ្មោះ ហេង រ៉ាវី ភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។

    ក្រោយពីមានហេតុការណ៍កើតឡើងកម្លាំងនគរបាលជំនាញការិយាល័យបច្ចេកទេសខេត្តសហការជាមួយកម្លាំងស្រុក ប៉ុស្ដិ៍ ពិនិត្យឃើញដូចខាងក្រោម ៖

១.ជនរងគ្រោះស្លាប់ដោយសាររបួសក្បាលធ្ងន់ធ្ងរដោយគ្រាប់កាំភ្លើង(អត្តឃាត)។

បច្ចុប្បន្នសាកសពត្រូវបានកម្លាំងការិយល័បច្ចេកទេសខេត្តដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លារាជធានីភ្នំពេញដើម្បីបន្តនីតិវិធី៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖