ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជំនាញខេត្តព្រះវិហារ បង្រ្កាបករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួន​ជនសង្ស័យ០៥នាក់

ចែករំលែក៖

ខេត្ត​ព្រះវិហារ ៖ កម្លាំងជំនាញការិយាល័យប្រឆាំគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ បានបង្រ្កាបករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្ទះជនសង្ស័យឈ្មោះ សំ លុន្នី កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣​ ស្ថិតក្នុងភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះដូចខាងក្រោម៖

១/ឈ្មោះ សំ លុន្នី ភេទប្រុស ជនជាតិខ្មែរ សញ្ជាតិខ្មែរ អាយុ ៣៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិទ្បឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

វត្ថុតាងគ្រឿងញៀនចាប់យក៖

១/មេតំហ្វេតាមីន (ICE) ទម្ងន់ ៣,៤៩ ក្រាម (បីក្បៀសសែសិបប្រាំបួនក្រាម) 

សម្ភារៈ និងមធ្យោបាយចាប់យក៖

១/ទូរស័ព្ទចំនួន ០១ គ្រឿង ម៉ាក VIVO ពណ៍ខ្មៅ (ចាស់) ។

២/សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ 

លុះនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ បានបង្រ្កាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ (ស្រី ០១ នាក់) មានឈ្មោះដូចខាងក្រោម៖

១/ឈ្មោះ  រ័ត្ន  ចាន់ថ្លា  ភេទប្រុស  អាយុ ១៤  ឆ្នាំ  ជនជាតិខ្មែរ  មុខរបរ  មិនពិតប្រាកដ  រស់នៅភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

២/ឈ្មោះ  ផុន ចាន់ណាក់  ភេទប្រុស  អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

៣/ឈ្មោះ  វឿន វិច្ឆិកា  ភេទប្រុស  អាយុ  ១៦  ឆ្នាំ  ជនជាតិខ្មែរ  មុខរបរ  មិនពិតប្រាកដ រស់នៅភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

៤/ឈ្មោះ  គុណ សុវណ្ណា  ភេទស្រី  អាយុ ១៥ ឆ្នាំ  ជនជាតិខ្មែរ  មុខរបរ  មិនពិតប្រាកដ រស់នៅភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

វត្ថុតាងគ្រឿងញៀនចាប់យក៖ គ្មាន ។

-តេស្តទឹកនោមស្វែងរកសារធាតុញៀនមានសញ្ញាណវិជ្ជមាន (+) ។

សម្ភារចាប់យក៖

១/ទូរស័ព្ទចំនួន ០១ គ្រឿង ម៉ាក IPhone 6 ពណ៌មាស (ចាស់) ។

២/សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យទាំង ០៥នាក់ និងសម្ភារ ត្រូវបានកម្លាំងសមត្ថិកិច្ចជំនាញកសាងសំណុំរឿងបញ្ជួនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖