ព័ត៌មានទាន់ហេតុការណ៍៖

ភោជនីយដ្ឋានពន្លឺថ្មីត្រូវអគ្គិភ័យលេបត្របាក់ស្ទើរទាំងស្រុង

ចែករំលែក៖

ខេត្តរតនគិរី៖ ភោជនីយដ្ឋានមួយកន្លែងយីហោពន្លឺថ្មី ត្រូវបានអគ្គិភ័យលេបត្របាក់ស្ទើរអស់ទាំងស្រុងសង្ស័យបណ្តាលមកពីភ្លើងចង្ក្រានហ្គាស់ភ្លេចបិទ។

ហេតុការណ៍ឆាបឆេះភោជនីយដ្ឋាននេះបានកើតឡើងនៅវេលាម៉ោងប្រហែល១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៣ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

តាមប្រភពបឋមថាការឆាបឆេះនោះបណ្តាលមកពីភ្លើងចង្ក្រានហ្គាស់ភ្លេចបិទ។

ហើយបង្កឲ្យមានអណ្តាតភ្លើងឆាបឆេះស្ទើរអស់ទាំងស្រុងប្រមាណជា៨០%នៅសល់តែផ្នែកខាងមុខនៅខាងក្នុងនិងផ្នែកខាងលើរហូតមកដល់ព្រឹកថ្ងៃ២៨កក្កដានេះនៅបន្តឆេះនៅឡើយដោយសារមានគំនរឈើចាស់ៗជាច្រើន។

ក្នុងហេតុការណ៍នោះមានកម្លាំងជំនាញកំពុងជួយអន្តរាគមន៍មានរថយន្តជាច្រើនគ្រឿងផងដែរជួយបាញ់ទឹកពន្លត់ភ្លើងដែលនៅសេសសល់បន្តឆេះនោះ។

សមត្ថកិច្ចកំពុងចុះត្រួតពិនិត្យការខូចខាតស្រង់តួលេខឲ្យពិតប្រាកដមិនទាន់ដឹងនៅឡើយ ក្នុងហេតុការណ៍នោះពុំបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖