ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូស្មាស់បុកម៉ូតូហុងដារបួសបាក់ជេីងម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសបាក់ជើងស្តាំត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗបន្ទាប់ពីជិះម៉ូតូចូលទៅចាក់សាំងត្រូវម៉ូតូមួយគ្រឿងទៀតបុកចំពីចំហៀងពេញទំហឹង​ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក​ ថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ២០២៣​ នៅចំណុចស្តានីយ៍ប្រេងឥន្ធនៈកាល់តិច​ (ស្តុបទួលពង្រ)​ តាមបណ្តោយផ្លូវវេងស្រេង​ ស្ថិតក្នុងភូមិត្រពាំងថ្លឹង៣​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា​ ពណ៌ខ្មៅ​  ពាក់ស្លាកលេខភ្នំពេញ1FO 6079​ ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីកេីតទៅលិចហេីយបានបត់ចូលចាក់សាំងនៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចភ្លាមនោះស្រាប់តែមានបុរសម្នាក់ទៀតជិះម៉ូតូស្មាស់​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខក្រចេះ1G 5365​ ធ្វេីដំណេីរឆ្លងកាត់ស្ថានីយ៍ក្នុងទិសដៅពីជេីងទៅត្បូងលឿនដោយសារបាំងសួនច្បារក៏វាក់អេីចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកម៉ូតូហុងដាពីចំហៀងពេញទំហឹងបណ្តាលឱ្យបុរសជិះម៉ូតូហុងដារបួសបាក់ជេីងខាងស្តាំចំណែកខាងម៉ូតូបង្ករបួសស្រាល។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបងប្អូនដឹកយកទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖