ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យតៃកុងស្រវឹងស្រាបើករថយន្តព្រូស បុកខឿនស្ពានអាកាសចោមចៅផ្លូវក្រោមដី ក្រឡាប់ផ្ងារជើង

ចែករំលែក៖

     ភ្នំពេញ​ ៖​ រថយន្តម៉ាក toyota prius មួយគ្រឿងដែលបេីកបរដោយបុរសម្នាក់​សង្ស័យស្រវឹងស្រាបានរេចង្កូតជ្រុលទៅបុកខឿន ស្ពានអាកាសចោមចៅផ្លូវក្រោមដី បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំ​ ដោយបង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង១ និង ៣០ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២៣ នៅត្រង់ចំណុចផ្លូវក្រោមដីស្ពានអាកាសចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកើតហេតុគេឃើញ​ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តToyota Prius មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2BR-7486ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត ចុះផ្លូវក្រោមដីស្ពានអាកាសចោមចៅឆ្ពោះទៅកើត ផ្លូវសហព័ន្ធរុស្ស៊ី លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកខឿនស្ពានបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំ​ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡេីយ​ ។ ភ្លាមនោះបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍នេះក៏បាននាំគ្នាជួយរុញក្រឡាប់រថយន្តផ្ងារមកវិញ​ ។ 

    ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុមិនមានការខូចខាតខឿនស្ពាន ទើបសមត្ថកិច្ចឱ្យម្ចាស់រថយន្តហៅរថយន្តមកស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖