ព័ត៌មានទាន់ហេតុការណ៍៖

អតីតខ្សែបម្រើហង្សក្រហម Alex Oxlade-Chamberlain កំពុងពិចារណាលើសំណើរបស់ក្លិប Besiktas

ចែករំលែក៖

អតីតខ្សែបម្រើ Liverpool និង Arsenal កីឡាករ Alex Oxlade-Chamberlain កំពុងពិចារណាលើសំណើមួយដើម្បីចូលរួមជាមួយក្រុម Besiktas នៅលីកកំពូលទួរគី។

Oxlade-Chamberlain វ័យ២៩ឆ្នាំគឺជាកីឡាករមិនមានតម្លៃខ្លួនបន្ទាប់ពីកិច្ចសន្យារបស់គាត់បានផុតកំណត់នៅ Anfield នៅរដូវក្តៅនេះ ហើយត្រូវបានផ្តល់ជូនកិច្ចសន្យារយៈពេលឆ្នាំជាមួយនឹងជម្រើសមួយឆ្នាំទៀតសារព័ត៌មាន BBC Sport បានផ្សាយថា Oxlade-Chamberlain ក៏មានចំណាប់អារម្មណ៍ពីក្លិបនៅក្នុង Saudi Pro League ផងដែរ។

Oxlade-Chamberlain លេងបាន១៤៦ប្រកួត និងស៊ុតបញ្ចូលទីបាន១៨គ្រាប់ បន្ទាប់ពីចូលរួមជាមួយ Liverpool ពី Arsenal ក្នុងតម្លៃ៣៥លានផោនក្នុងឆ្នាំ២០១៧។ គាត់បានជួយក្រុមឈ្នះពានរង្វាន់ Champions League និង Premier League ជាមួយក្រុមហង្សក្រហម ហើយបានបង្ហាញខ្លួន៣៥ប្រកួតអន្តរជាតិសម្រាប់ប្រទេសអង់គ្លេស ដែលលេងចុងក្រោយគឺនៅឆ្នាំ២០១៩

កាលពីរដូវកាលមុនក្លិប Besiktas មានកីឡាករអង់គ្លេសនាក់នៅក្នុងក្រុមរបស់ពួកគេ គឺខ្សែបម្រើ Dele Alli ក្នុងលក្ខខណ្ឌខ្ចីជើងពី Everton និងខ្សែបម្រើស្លាប Nathan Redmond ដែលបានចូលរួមជាមួយក្រុម Burnley នៅរដូវក្តៅនេះ បន្ទាប់ពីកិច្ចសន្យារបស់គាត់នៅទីក្រុងអ៊ីស្តង់ប៊ុលផុតកំណត់។

ក្លិប Besiktas ក៏ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបរបស់ Everton កីឡាករ Demarai Gray ផងដែរ ប៉ុន្តែការចង់បាននេះត្រូវបានគេយល់ថា កីឡាករសញ្ជាតិចាម៉ៃការូបនេះពេញចិត្តនឹងការផ្ទេរទៅកាន់ Fulham ទៅវិញ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖