ភ្នំពេញ ៖ តើអ្វីទៅជា «បច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ Fintech»? «បច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ Fintech » គឺជាការបូកបញ្ចូលគ្នារវាងពាក្យពីរ «ហិរញ្ញវត្ថុ» និង «បច្ចេកវិទ្យា» សំដៅដល់ បណ្តាធុរកិច្ចទាំងឡាយណា ដែលប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់ ឬធ្វើស្វ័យប្រវត្តិកម្មលើសេវាកម្មហិរញ្ញវត្ថុ និងរាល់ទម្រង់ការ។
ពាក្យនេះរួមបញ្ចូលទាំងឧស្សាហកម្មដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដែលបម្រើឲ្យផលប្រយោជន៍ទាំងអ្នកប្រើប្រាស់ ទាំងធុរកិច្ចជន នៅក្នុងអាជីវកម្មជាច្រើន។
ចេញពីសេវាធនាគារចល័ត និងការធានារ៉ាប់រង ទៅជាកម្មវិធីរូបិយប័ណ្ណគ្រីបតូ និងកម្មវិធីប្រើប្រាស់សម្រាប់វិនិយោគ ហៅថា Investment Apps បច្ចេកវិទ្យាហិរញ្ញវត្ថុ មានកម្មវិធីប្រើប្រាស់ (Apps) ដែលហាក់ដូចជាគ្មានទីបញ្ចប់។
និយាយរួមពាក្យថា៖
«បច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ Fintech » សំដៅដល់ ពាក្យពីរបូកបញ្ចូលគ្នា គឺ «ហិរញ្ញវត្ថ ឬ finance» និង «បច្ចេកវិទ្យា ឬ Technology » គឺមានន័យថា រាល់បណ្តាកម្មវិធីកុំព្យូទ័រ និងបណ្តាបច្ចេកវិទ្យាដទៃទៀត ដែលប្រើប្រាស់ ដើម្បីគាំពារ ឬ ទ្រទ្រង់ កិច្ចប្រតិបត្តិការធនាគារ (Banking) និងសេវាកម្មហិរញ្ញវត្ថុ។
ឧទាហរណ៍៖
+ ទីប្រឹក្សារ៉ូបូត (Robo-Advisor)
+ កម្មវិធីប្រើប្រាស់សម្រាប់ការទូទាត់ (Payment Apps)
+ កម្មវិធីផ្តល់ប្រាក់កម្ចីពីមួយទៅមួយដោយផ្ទាល់ (Peer to peer lending Apps)
+ កម្មវិធីវិនិយោគ (Investment Apps)
+ កម្មវិធីគ្រីបតូ (Crypto Apps)
+ និងកម្មវិធីប្រើប្រាស់ដទៃទៀតពាក់ព័ន្ធនឹងសេវាកម្មធនាគារ និងហិរញ្ញវត្ថុ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម៕
លោក អុឹម វុត្ថា ទីប្រឹក្សា ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានបញ្ជាក់ថា, .. សូមស្វែងយល់បន្តទៀត បងប្អូន🙏៕
ដោយ ៖ សហការី