ភ្នំពេញ ៖ សមត្ថកិច្ចចាប់ឃាត់ ឧកញ៉ាហុី គឹមហុង ព្រមទាំងបក្សពួកគាត់បានហេីយ ! រកស៊ីបោកប្រាស់ប្រជាពលរដ្ឋ លទ្ធផលបែបនេះ។ នេះបើយោងតាមព័ត៌មានបឋម ដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបានពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពត នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល ខេត្តកំពត បានបង្ហោះយ៉ាងខ្លីថា , (ច្បាប់សំរាប់ការពារប្រជាពលរដ្ឋ )។
លោកស្នងការខេត្តធ្លាប់លើកឡើងថា, ដំណោះស្រាយនៅថ្ងៃទីមួយនេះរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនពិភពដីមាស មិនទាន់មានការឯកភាពពីប្រជាពលរដ្ឋនោះទេ ។ ប្រជាពលរដ្ឋចង់ជួបជាមួយលោកឧកញ្ញ៉ាប្រធានក្រុមហ៊ុនពិភពដីមាសផ្ទាល់ សង្ឃឹមថាលោកឧកញ្ញ៉ានិងមកជួបប្រជាពលរដ្ឋដោយមិនចាំបាច់មានលិខិតកោះហៅជាលើកទី02 ពីមន្ត្រីនគរបាលយុត្តិធម៏ ដើម្បីបញ្ជាក់អំពីទំនួលខុសត្រូវច្បាស់លាស់របស់ក្រុមហ៊ុនជាមួយប្រជាពលរដ្ឋ 484 គ្រួសារ។ 26.06.23។
សូមបញ្ជាក់ថា : ឧកញ៉ាហុីគឹមហុង ក្រុមហ៊ុនពិភពដីមាស ដែលរកស៊ីបោកប្រជាពលរដ្ឋ ប្រមាណជិត 500 គ្រួសារ ក្នុងទឹកប្រាក់ចិត្ត 10 លានដុល្លារ បានព្យាយាមបម្រុងរត់គេចពីទឹកដីកម្ពុជា មុនការបោះឆ្នោត។ ប៉ុន្តែសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ បានយកចិត្តទុកដាក់បំផុត ដើម្បីប្រមាញ់ឧកញ៉ាខាងលើនេះ គ្រប់ច្រកទ្វារភាគី ច្រកអន្តរជាតិ ច្រករបៀង នេះជាដើម។
ទីបំផុត ! កុកពិតជាភ្លេចជុង ប៉ុន្តែជុងមិនភ្លេចកុកទេ គឺ សមត្ថកិច្ចចាប់ឃាត់ ឧកញ៉ាហុីគឹមហុង ព្រមទាំងបក្សពួកគាត់បានហេីយ ៕
ដោយ ៖ សហការី