ភ្នំពេញ ៖ លិខិតអបអរសាទរ ជូន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី៧ នៃរដ្ឋសភា
ឯកឧត្តមបណ្ឌិត ជាទីស្រឡាញ់រាប់អាន!
ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្សរីករាយជាអតិបរិមា សូមចូលរួមសម្តែងនូវការអប អរសាទរដ៏កក់ក្តៅបំផុតជូនឯកឧត្តមបណ្ឌិត ក្នុងឱកាសដែលឯកឧត្តមបណ្ឌិត ត្រូវបាន ព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣។
ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមទំព័រថ្មីជាប្រវត្តិសាស្ត្រនៃការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ឯកឧត្តមបណ្ឌិត ប្រទេសជាតិពិតជាបន្តទទួលបាននូវការឯកភាពទឹកដី ការបង្រួបបង្រួមជាតិ មានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យកាន់តែខ្លាំងក្លាថែមទៀត។ ប្រជាជនយើងបន្តរួមរស់ ជាមហាគ្រួសារប្រកបដោយសុភមង្គល និងវិបុលភាព។ កិត្យានុភាពជាតិ និងឧត្តមភាព នៃរាជរដ្ឋាភិបាល កម្ពុជាកាន់តែត្រូវបានលើកកម្ពស់នៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធ ទាំងឡាយីក្នុងលោក សូមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការជូន ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រីសូមមានអាយុយឺនយូរ សុខុមាលភាពល្អ បរិបូរណ៍ និងសូមសម្រេចបានជោគជ័យត្រចះត្រចង់ ក្នុងដំណើរការដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់សុខសន្តិភាព ស្ថិរភាព សម្បូណ៍ សប្បាយ រុងរឿង និងអភិវឌ្ឍលើគ្រប់វិស័យជានិច្ចនិរន្តរ៍តរៀងទៅ។
សូម ឯកឧត្តមបណ្ឌិត និងលោកជំទាវ ទទួលភ្ញៀវមានដ៏ជ្រាលជ្រៅបំផុត អំពីខ្ញុំ៕
ដោយ៖ សហការី