ព័ត៌មានទាន់ហេតុការណ៍៖

កម្រិតទឹកជំនន់តាមបណ្តោយទន្លេនៃរដ្ឋ Alaska ជំរុញឱ្យមានការជម្លៀសប្រជាជន

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា កំណត់ត្រាទឹកជំនន់ដែលបានវាយប្រហាររដ្ឋធានីរបស់រដ្ឋអាឡាស្កា (Alaska) កាលពីចុងសប្តាហ៍កន្លងទៅ បន្ទាប់ពីការផ្ទុះទំនប់ទឹកកក ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនោះ បានជំរុញឱ្យមន្ត្រីទីក្រុងចេញបញ្ជាជម្លៀសប្រជាជននៅតាមដងផ្លូវ one street។
ទីភ្នាក់ងារឧតុនិយមជាតិ (NWS) បានទទួលរបាយការណ៍អំពីការបាក់រលំដើមឈើធំៗចូលទៅក្នុងទន្លេមែនឌែនហល (Mendenhall) ក្បែរទីក្រុងជូនណូ (Juneau) ខណៈដែលទឹកហក់ឡើងហូរច្រោះច្រាំង។ គិតត្រឹមព្រឹកថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ (ម៉ោងក្នុងតំបន់) កម្ពស់ទឹកនៃទន្លេ Mendenhall បានឡើងដល់ជិត ៤.៦ម៉ែត្រ ដែលជាការកើនឡើងលើសកំណត់ត្រាក្នុងឆ្នាំ២០១៦ និងលើកម្រិតទឹកជំនន់ក្នុង «កម្រិតមធ្យម»។ ទោះបីជាទឹកបានស្រកចុះយ៉ាងលឿនកាលពីព្រឹកថ្ងៃអាទិត្យ ប៉ុន្តែការព្រមានអំពីទឹកជំនន់នៅតែមានប្រសិទ្ធភាពរហូតដល់ម៉ោង ១០ព្រឹក (ម៉ោងក្នុងតំបន់)។
ការព្រមានអំពីទឹកជំនន់ កើតមានឡើងនៅពេលដែលទឹកហូរតាមស្នាមប្រេះចេញពីទំនប់ទឹក ខណៈបាតុភូតគ្រោះធម្មជាតិបាននិងកំពុងជះឥទ្ធិពលជុំវិញពិភពលោក ដោយសារតែកត្តាប្រែប្រួលអាកាសធាតុ៕

ដោយ៖ ធីរីណា(រូប​ថត​៖ Reuters)


ចែករំលែក៖