ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន 10 ដូចខាងក្រោម :
១- ឃើញបក្សកាវក្លៃឈ្នះឆ្នោតនឹកថាទណ្ឌិតសម រង្សុីអាចបានចូលថៃបានដើម្បីឆ្លងចូលមកកម្ពុជា = ខុសស្រឡះ មិនមែនដូចការចង់បានរបស់ក្រុមឧទ្ទាមក្រៅច្បាប់ទេ ខកចិត្តសម្បើមណាស់ ដោយសារលោកភីថាអាប់ជើងហើយ?
២- លទ្ធភាពនៃការបានធ្វើនាយករដ្ឋមន្ត្រីថៃអត់មានទេ = ក្រុមឧទ្ទាមក្រៅច្បាប់ខ្មែរដេកយំម្នាក់ឯងហើមភ្នែកហើយ. កុំសង្ឃឹមឡើយ។
៣- នៅថៃបក្សកាវក្លៃអាប់ជើងហើយ = ទោះជាចងសម្ព័ន្ធភាពជាមួយបក្សប៉ុន្មានក៏ដោយ ។
៤- ក្រុមឧទ្ទាមក្រៅច្បាប់ដាក់ក្តីសង្ឃឹមលើបក្សកាវក្លៃបានរសាត់បាត់ហើយ = ទឹកហូរលែងត្រឡប់មកវិញហើយ។
៥- កាវក្លៃថប់ដង្ហើម = ក្រុមឧទ្ទាមក្រៅច្បាប់ក៏សន្លប់ដែរ ។
៦- ងាកទៅនេះទាល់ច្រក ងាកទៅនោះទាល់ច្រក = តែនៅស្រែកថារឹងមាំទៀត ស្រែកថារឹងមាំដើម្បីបន្លប់ចិត្តប៉ុណ្ណោះ?
៧- ទោះភីថាមានប្រជាប្រីយយ៉ាងណា តែផ្លូវច្បាប់ទៅមិនរួចទេ = ក្រុមឧទ្ទាមក្រៅច្បាប់ក៏កប់យោបល់ដែរ ។
៨- សុីកេរ្តីឪគ្រាន់បើជាងស៊ីកំអែលបរទេស = សុីកំអែលបរទេសហើយមិនបានស៊ីអន់មែនទែន។
៩- ការធ្វើនយោបាយគឺដើម្បីពង្រឹងអំណាច = បើគ្រាន់តែធ្វើនយោបាយដើម្បីឲ្យខ្សោយអំណាច គឺធ្វើនយោបាយអត់មានន័យ?
១០- ភីថា បូក សម រង្សុី = សូន្យ ៕
ដោយ ៖ សហការី