អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Hannah Maliar បាននិយាយថា ក្នុងសប្តាហ៍ចុងក្រោយនេះ កងកម្លាំងរុស្ស៊ីបានប្រើប្រាស់គ្រាប់រំសេវជិត 500.000 គ្រាប់នៅសមរភូមិភាគខាងកើត។
យោងតាមលោក Maliar ស្ថានភាពនៅក្នុងតំបន់នេះគឺ “តានតឹងខ្លាំង “កងកម្លាំងរុស្ស៊ី”បានវាយឆ្មក់ជាបន្តបន្ទាប់ជាមួយមីស៊ីលបាញ់ផ្លោងដែលបានកត់ត្រាច្រើនជាង 9.000 ករណី ដែលខ្ពស់ជាង 8.000 ករណីកាលពីសប្តាហ៍មុន” ។
ទន្ទឹមនឹងនេះ ក្នុងទិសដៅនៃទីក្រុង Kupyansk តំបន់ Kharkiv គឺ “ប្រហែលជាក្តៅបំផុត” ហើយកងកម្លាំងរុស្ស៊ីកំពុងព្យាយាមយកមកវិញនូវទីតាំងដែលពួកគេបាត់បង់កាលពីរដូវស្លឹកឈើជ្រុះមុន។
លោក Maliar បាននិយាយថា “ពួកគេមានផែនការបែបនេះ ពួកគេចង់ទទួលបានមកវិញនូវទឹកដីដែលពួកគេបាត់បង់នៅក្នុងតំបន់ Kharkiv” ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា ការប៉ុនប៉ងរបស់រុស្ស៊ីម្តងហើយម្តងទៀតក្នុងការទម្លាយការការពាររបស់អ៊ុយក្រែនមិនបានជោគជ័យទេ។
មានការប៉ះទង្គិចគ្នាយ៉ាងហិង្សានៅក្នុងតំបន់ព្រៃនៃភាគខាងកើត Lyman ហើយកងកម្លាំងរុស្ស៊ីបានព្យាយាមឡោមព័ទ្ធទីក្រុង Avdiivka ។ លោក Maliar បាននិយាយថា កងកម្លាំងរុស្ស៊ីប្រថុយនឹងការបាត់បង់កងទ័ពនៅក្នុង “ការប៉ះទង្គិចគ្នាក្នុងទីក្រុង” ដោយព្រមានសត្រូវ “កុំប្រថុយនឹងទៅទីនោះ ព្រោះពួកគេមិនអាចទៅមុខបាន”។
កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅលើបន្ទាត់វាយលុកសំខាន់នៃ Melitopol និង Berdiansk នៅភាគខាងត្បូងបានប្រឈមមុខនឹងការលំបាកជាច្រើនកាលពីសប្តាហ៍មុន។ លោក Maliar បាននិយាយថា យោធារុស្ស៊ីហាក់ដូចជាកំពុងត្រៀមវាយប្រហារក្នុងតំបន់នេះ៕ ដោយ៖ ធីរីណា
រូបថត៖ tienphong.vn