ព័ត៌មានទាន់ហេតុការណ៍៖

ដេប៉ូប្រេងឥន្ធនៈចំនួន ២ទីតាំងត្រូវបានមន្រ្តីជំនាញ ក.ប.ប. ខេត្តកំពង់ធំ និងខេត្តស្វាយរៀងចាត់ការតាមច្បាប់

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយក​ដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ​ ក.ប.ប​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី១០​ ខែសីហា​ ឆ្នាំ​២០២៣នេះថា៖​ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តសៀមរាប ខេត្តកំពត ខេត្តស្វាយរៀង និងខេត្តកំពង់ធំ កាលពីម្សិលមិញនេះ​ បានចាត់វិធានការតាមច្បាប់លើដេប៉ូប្រេងឥន្ធនៈចំនួន ២ទីតាំង ក្នុងចំណោម ១៤ទីតាំងក្រោយពេលមន្រ្តីជំនាញចុះត្រួតពិនិត្យឃើញថាមិនមានអនុលោមភាពដោយពិន័យអន្តរការណ៍ទៅតាមនីតិវិធី។ 

គួរបញ្ជាក់ផងដែរថា មន្រ្តីជំនាញ ក.ប.ប. មានតួនាទីសំខាន់ក្នុងការទប់ស្កាត់អំពើមិនសុចរិតភាពក្នុងធុរកិច្ច និងការពារសិទ្ធិរបស់អ្នកប្រើប្រាស់ទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា។ 

ជាមួយគ្នានោះ​ មន្ត្រីជំនាញ ក.ប.ប. សាខាខេត្តកែប និងខេត្តកោះកុង បន្តចុះត្រួតពិនិត្យរាល់ទំនិញដែលដាក់ចរាចរលក់នៅលើទីផ្សារ និងសិប្បកម្មនានាដើម្បីទប់ស្កាត់នូវទំនិញដែលខូចគុណភាពនិងហួសកាលបរិច្ឆេទ ឬទំនិញដែលមិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសដែលប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋទូទៅ ក៏ដូចជាអ្នកប្រើប្រាស់ផងដែរ។ 

ជាលទ្ធផលជាក់ស្ដែងនៃការចុះត្រួតពិនិត្យ មន្ត្រីជំនាញ ក.ប.ប. បានរកឃើញ និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់និងខូចគុណភាពចំនួន ៩២.៨គីឡូក្រាម៕

ដោយ​៖ សហការី​


ចែករំលែក៖