ព័ត៌មានទាន់ហេតុការណ៍៖

សមាសភាពគណៈរដ្ឋមន្ត្រីថ្មីនឹងត្រូវ បង្ហាញនៅថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា សមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលនឹងត្រូវ ចូលកាន់តំណែងសម្រាប់នីតិកាលទី ៧ នឹងត្រូវបង្ហាញនៅ ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣នេះ។

សូមបញ្ជាក់ថា, តាមរយៈសារជាសំឡេង កាលពីយប់ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅ ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣នេះ នឹងមានការជួបជុំ សមាជិក-សមាជិកាគណៈអចិន្ត្រៃយ៍របស់គណបក្ស ប្រជាជនកម្ពុជា ជាមួយនឹងសមាសភាពរាជរដ្ឋាភិបាល នីតិ កាលទី ៦ ដែលនឹងត្រូវបញ្ចប់ឆាប់ៗនេះ និងសមាសភាព រាជរដ្ឋាភិបាល នីតិកាលទី ៧ ដែលនឹងចូលកាន់ តំណែងនាពេលឆាប់ៗខាងមុខ។

សម្តេចតេជោ ហ៊ុន សែន ឲ្យដឹងបែបនេះថា «ហើយថ្ងៃ ស្អែក (១០ សីហា ២០២៣) អស់លោក នឹងបានឃើញ ចំពោះសមាសភាព នៃគណៈរដ្ឋមន្ត្រីថ្មី គ្រាន់តែគណៈរដ្ឋ មន្ត្រីថ្មីនេះ មិនទាន់បានឆ្លងកាត់នៅការអនុម័តពីសភា នៅឡើយ»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា គណបក្ស ប្រជាជនកម្ពុជា គ្មានទម្លាប់ឈ្លោះគ្នា ដណ្តើមអំណាចគ្នា ឬក៏តំណែងនេះ តំណែងនោះ នោះឡើយ គឺមានតែសាមគ្គី ភាពគ្នាតែប៉ុណ្ណោះ ដោយបានស្រុះស្រួលគ្នាក្នុងការរៀបចំ អ្នកដឹកនាំបន្តវេន សម្រាប់អាណត្តិទី ៧ តទៅ។

សូមបញ្ជាក់ថា, សម្ដេចមានប្រសាសន៍បែបនេះ បន្ទាប់ពីវិទ្យុអាស៊ីសេរី បានលើកឡើងពីចំណុច ដោយគ្មានការពិត ដែលសម្ដេចចាត់ទុកថា និយាយទាំងភ្លើ ល្ងង់ អគុណធម៌ ផ្សាយគ្មានការពិត ជុំវិញគណបក្សប្រជាជនកម្ពុជា ៕

ដោយ ៖ សហការី


ចែករំលែក៖