ព័ត៌មានទាន់ហេតុការណ៍៖

លោកសៅ សុខា ជំរុញដល់ អស់លោកក្រុមការងារគ្រប់ថ្នាក់តាមបណ្ដារឃុំ រួមជាមួយគណបក្សប្រជាជនក្នុងមូលដ្ឋាន ត្រូវរៀបចំកម្មវិធីចុះជួបសំណេះសំណាលនិងថ្លែងអំណរគុណដល់សមាជិកនៅមូលដ្ឋាន នីមួយៗរបស់ខ្លួនដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោកសៅ សុខា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក បានជំរុញដល់ អស់លោកក្រុមការងារគ្រប់ថ្នាក់តាមបណ្ដារឃុំ រួមជាមួយគណបក្សប្រជាជនក្នុងមូលដ្ឋាន ត្រូវរៀបចំកម្មវិធីចុះជួបសំណេះសំណាលនិងថ្លែងអំណរគុណដល់សមាជិកនៅមូលដ្ឋាន នីមួយៗរបស់ខ្លួនដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ការជំរុញបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែសីហាឆ្នាំ២០២៣ក្នុងកិច្ច ប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គណបក្សប្រជាជនស្រុក នៅសាលប្រជុំទីចាត់ការគណបក្សប្រជាជនស្រុករមាសហែក។

បន្ទាប់ពីលោក ស៊ូ ម៉ុល ប្រធានគណបក្សប្រជាជនស្រុករមាសហែក បានមានមតិស្វាគមន៍ និងអាននូវរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់គណៈកម្មាធិការគណបក្សស្រុក រួចមក ។

លោកសៅ សុខា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែកបានធ្វើផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាក៏ដូចជាសម្ដេចកិត្តិសង្គហបណ្ឌិតម៉ែនសំអន អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀងដល់អស់លោកលោកស្រី ប្រធានអនុប្រធានក្រុមការងារចុះតាមបណ្ដារមូលដ្ឋានឃុំនិងសមាជិកសមាជិកាបក្សដែលបានចូលរួមនាពេលនេះផងដែរ។

លោក ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រឹងរបស់ប្រធាន អនុប្រធាន និងសមាជិក ក្រុមការងារគ្រប់ជាន់ថ្នាក់តាមបណ្ដារក្នុងឃុំទាំង១៦នៅស្រុករមាសហែក ដែលបានលះបង់ពេលវេលា ធនធានផ្ទាល់ខ្លួន ក្នុងការចុះជួយមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ ពិសេសក្នុងយុទ្ធនាការឃោសនាបោះឆ្នោត រហូតឈានទៅទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។

លោក សៅ សុខា ក៏សូមផ្តាំផ្ញើដល់សមាជិក សមាជិកា ក៏ដូចជាក្រុមការងារទាំងអស់ ត្រូវបន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងម៉ាំ និងគាំទ្រចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជានាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ, ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តបន្តទៀត។

លោកបានបន្ថែមថា ដូចនេះដើម្បីរក្សាភាពខ្លាំង ប្រៀបឈ្នះ ក្នុងការបោះឆ្នោតនាពេលខាងមុខទៀតនោះ គ្រប់អង្គការចាត់តាំងគណបក្ស ក្រុមការងារគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ អនុវត្តការងារមួយចំនួនដូចខាងក្រោម៖ ក្រុមការងារគ្រប់ថ្នាក់ គណបក្សគ្រប់ថ្នាក់ ត្រូវបន្តចុះចិញ្ចឹមចលនាទៅតាមបណ្តាមូលដ្ឋាន ចូលរួមអនុវត្ត ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់នូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាងការ-ពារ  មាតុភូមិឆ្នាំ២០២៣-២០២៨។

តាមបណ្ដារ គណបក្សឃុំ គ្រប់ឃុំត្រូវធ្វើបច្ចុប្បន្នភាពសមាជិក សមាជិកាគណបក្សនៅក្រោយពេលបោះឆ្នោតពិសេស ក្ដាប់បានច្បាស់លាស់នូវសមាជិកបក្សដែលមិនបានទៅបោះឆ្នោត ឬបោះឆ្នោតឲ្យគណបក្សដទៃ សមាជិកចំ កស្រុក ដើម្បីមានមូលដ្ឋានឈានទៅធ្វើការពង្រឹងទាំងផ្នែកនយោបាយ សតិអារម្មណ៍ និងចាត់តាំងព្រមទាំងបន្តការ ពង្រឹងរចនាសម្ព័ន្ធគណបក្សគ្រប់ថ្នាក់ ពិសេសក្រុមបក្ស ការពង្រីកសមាជិកថ្មី និងធ្វើការគ្រប់គ្រងសមាជិកបក្ស តាមប្រព័ន្ធព័ត៌មានវិទ្យា (ប្រព័ន្ធIT) ឲ្យបានច្បាស់លាស់ពិតប្រាកដផងដែរ ៕

ដោយ៖ សុថាន


ចែករំលែក៖