ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់មានជំងឺប្រចាំកាយសម្រេចចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួននៅស្រុកបវេល

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២១​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មានករណីមនុស្សធ្វេីអត្តឃាត ​(ចងកសម្លាប់ខ្លួន) កេីតឡេីងមួយលេីក ដែល សាកសពជនរងគ្រោះឈ្មោះ​ ផុន ផល្លី ភេទស្រី អាយុ៤៥ឆ្នាំ មានទីលំនៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។

    របាយការណ៍ដដែល​បន្តថា​ ឆ្លងតាមការបំភ្លឺរបស់ម្តាយបង្កើតជនរងគ្រោះ ឈ្មោះ សៅ សារ៉ាត់ ភេទស្រី អាយុ៦៨ឆ្នាំ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងថាកូនស្រីរបស់គាត់មានជំងឺប្រចាំកាយ (មហារីកស្បូន) រយៈពេល០៤ឆ្នាំមកហើយ។ លុះមកដល់ថ្ងៃទី២០​ ខែសីហាម្សិលមិញនេះ​ វេលាម៉ោងប្រហែល ០១និង០៥នាទីរសៀល គាត់ភ្ញាក់ពីដេកក៏បានបាត់កូនស្រី។ បន្ទាប់មកគាត់ក៏បានដើររក ក៏ស្រាប់តែឃើញកូនរបស់គាត់ចងកនៅនឹងមែកស្វាយស្លាប់បាត់បង់ជីវិតទៅហើយ​ នៅចំណុចក្រុមទី១៨ ភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ 

    ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលផ្នែកជំនាញអធិការដ្ឋានស្រុកបវេល សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះ ផុន ផល្លី ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន។ 

   បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឱ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ អរុណរះ


ចែករំលែក៖