ខេត្តក្រចេះ ៖ កម្លាំងនគរបាលក្រុងក្រចេះ នៅរសៀលថ្ងៃចន្ទទី២១ ខែសីហា ឆ្នាំ២០២៣នេះ បានបង្ហាញមុខក្រុមក្មេងទំនើងមួយក្រុមជាសាធារណៈ បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបក្នុងសកម្មភាពពួកគេ បានជិះម៉ូតូបង្ហោះយ៉ាងអនាធិបតេយ្យធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ។
បេីតាមការបញ្ជាក់ពីមន្រ្តីជំនាញក្រុងក្រចេះ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងក្រចេះ កាលពីថ្ងៃទី១៩ ខែសីហាថ្មីៗនេះ បានធ្វេីការបង្ក្រាបសកម្មភាពក្មេង ទំនេីងមួយក្រុមមានគ្នា ចំនួន៩នាក់ ដែលបានធ្វើសកម្មភាពជិះម៉ូតូបង្ហោះយ៉ាងអនាធិបតេយ្យធ្វើអោយប៉ះពាល់សណ្តាប់ធ្នាប់តាមផ្លូវសាធារណៈក្នុងក្រុងក្រចេះ។
គួរបញ្ជាក់ថា ក្រោយឃាត់ខ្លួនក្មេងទំនើងទាំង៩នាក់ ត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងក្រចេះ និងត្រូវបានធ្វេីការអប់រំណែនាំ និងធ្វេីកិច្ចសន្យាប្រគល់ឱ្យអាណាព្យាបាលយកទៅអប់រំណែនាំបន្ត៕
ដោយ៖ សហការី