ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី​ នេត្រ ភក្រ្តា អញ្ជើញសំណេះសំណាលជាមួយមន្ត្រី និងពិនិត្យមើលសកម្មភាពការងារនៅវិទ្យុជាតិកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ​ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ​និងមន្ត្រី ព្រមទាំងពិនិត្យមើលសកម្មភាពការងារ នៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា (RNK) នៅរាជធានីភ្នំពេញ។

ជាមួយគ្នានេះ​ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃដដែល​ បា​នអនុញ្ញាតឱ្យលោក YAMANA Hiroo នាយកប្រតិបត្តិទទួលបន្ទុកការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយទូទៅ នៃទូរទស្សន៍ NHK របស់ប្រទេសជប៉ុន និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ 

 សូមជម្រាបជូនថា​ លោក នេត្រ ភក្ត្រា បន្ទាប់ពីលោកទទួលបា​នមុខដំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន​ លោក​បានចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ នៅតាមអគ្គនាយកដ្ឋាន ដេីម្បី​បង្កេីនភាព​សិទ្ធ​ស្នាល​ និងបានសម្តែងការកោតសរសើរចំពោះ មន្ត្រីរាជការនៃ​អគ្គនាយក​នាយកដ្ឋាន​ផ្សេងៗ​ ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញការងារ តាមតួនាទីរៀងៗខ្លួនៗ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

គួរបញ្ជាក់ថា​ លោករដ្ឋមន្ត្រី​ នេត្រ​ ភក្ត្រា​ បានថ្លែងកាលពីម្សិលមិញនេះដែរថា​ លោក​ នឹងឆ្លៀតពេលចុងសប្តាហ៍ ដើម្បីចំណាយពេលវេលាបង្រៀនមន្ត្រីនាយកដ្ឋានព័ត៌មាន ពីរបៀបសរសេរព័ត៌មានប្រកបដោយគុណភាពសំខាន់ខ្លីខ្លឹម និងខ្លាំង៕ ដោយ​៖សហការី​

រូបថត៖ ខឹម សុវណ្ណារ៉ា


ចែករំលែក៖